សូមមានការប្រុងប្រយ័ត្នជាមួយសារ ឬអុីមែលដែលទាមទារឱ្យផ្ដល់លេខសម្ងាត់

ចែករំលែក៖

ភ្នំពេញ : អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់គណនីអនឡាញ អ្នកប្រើប្រាស់ត្រូវមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអុីមែលណាមួយដែលទាមទារឱ្យផ្ដល់លេខសម្ងាត់។ ជាទូទៅលោកអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានលម្អិត។ ម្យ៉ាងវិញទៀតលោកអ្នកគួរតែបើកប្រើប្រព័ន្ធ two-factor authentication (2FA) ដើម្បីការពារគណនីពីការជ្រៀតចូលពីជនខិលខូចមានដូចជាការជ្រៀតចូលតាមរយៈ phishing ជាដើម។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើ ជាឧទាហរណ៍ កាលពីឆ្នាំកន្លងទៅមានបុរសម្នាក់នៅក្រុង Los Angeles រដ្ឋ California បានលួចចូលទៅក្នុងគណនី iCloud ជាច្រើនរបស់នារីៗដែលមានវ័យក្មេង ដើម្បីស្វែងរករូបភាព និងវីដេអូអាសអាភាសរបស់ពួកគេ។ បើតាមការសារភាពរបស់បុរសរូបនេះបានបង្ហាញថា គាត់បានប្រើវិធីសាស្រ្ត បន្លំធ្វើជាបុគ្គលិករបស់ក្រុមហ៊ុន Apple ហើយបានលួងលោមជនរងគ្រោះ (social engineering) ឱ្យផ្ដល់លេខសម្ងាត់ តាមរយៈអុីមែលក្លែងក្លាយដែលមានឈ្មោះហាក់បីដូចជាអុីមែលផ្លូវការរបស់ក្រុមហ៊ុន “applebackupicloud” និង “backupagenticloud.”។ អាជ្ញាធរបានរកឃើញអុីមែលចំនួនប្រមាណ ៥០ម៉ឺន ដែលក្នុងនោះអុីមែលចំនួន ៤៧០០ មានផ្ទុកលេខសម្ងាត់សម្រាប់គណនី iCloud៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print