ខេត្តពោធិ៍សាត់ ៖ ក្រុមការងារគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់រួមមានៈ មន្ត្រីខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលជលផល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បរិស្ថាន យោធា ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ចុះសហការជាមួយមន្រ្តីនគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងទិល បង្រ្កាបឧបករណ៍ល្មើសច្បាប់អួនអូសទឹកសាប(ឆក់ត្រជាក់-ក្រៅ)ឈិបយន្ត ដើម្បីបន្តនីតិវិធី ។
ករណីបង្ក្រាបឧបករណ៍ល្មើសច្បាប់ស្ដីពីជលផលខាងលើ ធ្វើឡើងនាថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅផ្ទះលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចនិយាមការ x: 0391450 y: 1417594 ស្ថិតនៅភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា លទ្ធផលៈ រឹបអូសឧបករណ៍អួនអូសទឹកសាប(ឆក់ត្រជាក់-ក្ដៅ)ឈិបយន្តចំនួន១វង់ សាច់ឈិបយន្ត១វង់ ដងរុញឈិបយន្តប្រវែង៨ចំនួន២ដើម លបប្រើស១០០ ប្រវែង៥៩ម៉ែត្រ សំបកកាណូតទំហំ១២ម៉ែត្រ គុណ២ម៉ែត្រ គុណ១ម៉ែត្រចំនួន១គ្រឿង វត្ថុតាងអួនអូសទឹកសាប(ឆក់ត្រជាក់-ក្រៅ)ឈិបយន្ត រក្សាទុកជាបណ្ណោះអាសន្ន នៅស្នាក់ការបរិស្ថានស្រុកកណ្ដៀង ដើម្បីបន្តនីតិវិធី ចំណែកឯក្រុមជនប្រព្រិត្តបន្តធ្វើការស្រាវជ្រាវ ។
លោក នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បន្តទៀតថា ករណីខាងលើ ក្រុមការងារបន្តចុះស្រាវជ្រាវ រុករក និងបង្រ្កាបឲ្យដូចភ្លៀងរលឹម ក្នុងនោះក្រុមការងារបានផ្សព្វផ្សាយដល់ប្រជានេសាទ ដែលកំពុងនេសាទដោយរបាំងលប អោយសមស្របតាមច្បាប់ស្ដីពីជលផល ៕ ដោយៈ បុឹម ពិន