ភ្នំពេញៈ សម្តេចតេជោ មានប្រសាសន៍ថាៈ បន្ទាប់ពីបានដាក់ចេញបទបញ្ជារយៈពេលមួយថ្ងៃ លើយុទ្ឋនាការដោះស្រាយទឹកជូនប្រជាជន ខ្ញុំពិនិត្យឃើញថា គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កាកបាទក្រហមកម្ពុជា សប្បុរសជនជាតិ និងអន្តរៈជាតិបានចូលរួមជួយប្រជាជននៅគ្រប់ទីកន្លែងដែលកំពុងខ្វះខាតទឹក។
សុំអរគុណ និងសុំកោតសរសើរចំពោះការខិតខំទាំងអស់នេះ ដែលនាំដល់ការកាត់បន្ថយនូវការលំបាកនិង ជួយដល់ប្រជាជននៅក្នុងពេលវេលាដ៏លំបាកនេះ។
សម្តេចក៏បានជូនពរជោគជ័យក្នុងយុទ្ឋនាការទ្រង់ទ្រាយធំ ដើម្បីប្រជាជនមានទឹកប្រើប្រាស់៕
ដោយ សីលា
...