នគរបាលខណ្ឌបឹងកេងកង ចេញល្បាតពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងនៅថ្ងៃ​ពុធ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង កម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។

ប្រភពដដែលបន្តថា​ កាលពីថ្ងៃទី២៩ ខែមីនាម្សិលមិញនេះដែរ​ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ​ បានចុះត្រួតពិនិត្យអាវុធតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ  អធិការនគរបាលខណ្ឌបឹងកេងកង និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ 

គួរជម្រាបដែរថា​ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ តែងតែ​យកចិត្តទុកដាក់​អំពីការខំមិនរបស់ប្រជាពលរដ្ឋ​ ចូលមកក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទាក់ទងផ្តល់ព័ត៌មានផ្សេងៗ​ ជាពិសេស​សកម្មភាពអ្នកជួបជុំផឹកសុី​ ចាក់ធុងបាស់​ បង្កសម្លេងរំខានដល់អ្នកជិតខាតមិនអាចសម្រាកបាន​។ 

​ជាការឆ្លេីយតប​ទៅវិញ​ភ្លាមឱ្យសមត្ថកិច្ចបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ចំនួន​ ១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ចុះដល់ទីតាំងដើម្បីធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពផងដែរ។ 

ជាមួយគ្នានេះ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ សូមចូលរួមគោរពសិទ្ធអ្នកជិតខាង​ ព្រោះពេលយប់គ្រប់គ្នាត្រូវការសម្រាក​ ផ្ទះខ្លះមានមនុស្សចាស់​ មានអ្នកជំងឺ​ មានកូនតូចៗ​ ដូច្នេះត្រូវចេះគិតពិចារណា​ និងយល់ដល់អ្នកជិតខាងផង​  !!!៕ដោយ​៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print