រដ្ឋាភិបាលប៉ាគីស្ថានបានបង្ហាញពីសមត្ថភាពយោធា និងសព្វាវុធដ៏ទំនើបនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាក្នុងពេលប្រឈមមុខតានតឹងជាមួយឥណ្ឌានៅតំបន់កាស្មៀ។ ជារៀងរាល់ឆ្នាំប៉ាគីស្ថានតែងតែបង្ហាញពីសមត្ថភាពយោធារបស់ខ្លួនក្នុងពិធីដង្ហែក្បួនព្យុហយាត្រា។
ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺពិធីដង្ហែក្បួនកម្លាំងទាហានអាកាស ដោយមានយន្តហោះចម្បាំង F-16C អមការពារយន្តហោះ J-10C Firebird ពីរគ្រឿងមកពីប្រទេសចិន។ យន្តហោះ F-16Cគឺជាជម្រើសពេញនិយមសម្រាប់ទាហានអាកាសប៉ាគីស្ថាន។
ក្រៅពីយន្តហោះចម្បាំង ប៉ាគីស្ថានក៏បានបង្ហាញក្បួនកាំភ្លើងធំ SH-15 ទំហំ១៥៥មិលី្លម៉ែត្រ ព្រមទាំងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ HQ-9P និងយន្តហោះចម្បាំងគ្មានមនុស្សបើក Shahpar-2 ។
អាវុធប៉ាគីស្ថានភាគច្រើនគឺទិញពីប្រទេសចិន ក្រោយពេលប៉ាគីស្ថានប្រឈមមុខតានតឹងជាមួយអាមេរិក ។ ប៉ាគីស្ថានគឺជាប្រទេសបរមាណូ ដែលមានគ្រាប់បែកបរមាណូប្រមាណ១៦៥គ្រាប់ ឈរលំដាប់ទីពីរបន្ទាប់ពីចិន។ ចំណែកឥណ្ឌាវិញក៏មានគ្រាប់បែកបរមាណូ ប្រមាណ១៥៦គ្រាប់ផងដែរ ៕ ដោយធីរីណា