ជំនាន់ក្រោយមិនអាចជួយឲ្យក្តីសុបិនរបស់អូសាម៉ា ប៊ីនឡាឌិនក្នុងការបង្កើតអាណាចក្រអ៊ិស្លាមឡើយ

ចែករំលែក៖

ជាមួយនឹងការបរាជ័យជាបន្តបន្ទាប់ របស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋធ្វើឲ្យក្រុមនេះ​ត្រូវបាត់បង់ទឹកដីជាបន្តបន្តដោយក្នុងរយៈ​ពេលខ្លីក្រុមIS បានបាត់បង់ទីកន្លែងដែល​ខ្លួនធ្លាប់គ្រប់គ្រងរហូតដល់ទៅ៤០ភាគ​រយ។ ការបរាជ័យនោះធ្វើឲ្យក្រុមនេះមិនអាចជួយសម្រេចគោលបំណងក្នុងការ បង្កើតអាណាចក្រអ៊ិស្លាម ដូចការចង់បាន របស់អតីតមេដឹកនាំភេរវកម្មអាលកៃដា អូសាម៉ាប៊ីនឡាឌិនឡើយ។

រយៈពេលជាង៤ឆ្នាំក្រោយការស្លាប់ របស់មេដឹកនាំភេរវកម្មអាល់កៃដាលោក អូសាម៉ាប៊ីនឡាឌិន ត្រូវកម្លាំងទាហាន អាមេរិកសម្លាប់នៅក្នុងប្រទេសប៉ាគី ស្ថាន។ មកទល់ពេលនេះពិភពលោកមិនទាន់ទទួលបានសុខសន្ដិភាពពេញលេញនៅឡើយគឺតែងតែរងការគំរាមកំហែងឥតឈប់ឈរពីក្រុមភេរវករ ។

ព័ត៌មានស្ដីពីអ្នកណាដែលបាញ់សម្លាប់ មេដឹកនាំអាល់កៃដា អូសាម៉ាប៊ីនឡាឌិន ស្ថិតនៅជាអាថ៌កំបាំងដដែល។ ពេលកន្លង មកថ្មីៗព័ត៌មានពីអតីតកម្លាំងជើងទឹក ពិសេសរបស់អាមេរិក រ៉ូប៊ើត អូណែល អាយុ៣៨ឆ្នាំ បាននិយាយទៅកាន់សារ ព័ត៌មានវ៉ាស៊ីនតោនប៉ុស្ដិ៍ថាលោកជាអ្នកបាញ់មួយគ្រាប់ចុងក្រោយផ្ដាច់អាយុជីវិតអូសាម៉ាប៊ីនឡាឌិន។ ព័ត៌មានខាងលើធ្វើ ឱ្យកក្រើកទូទាំងអាមេរិកនៅពេលដែលមេ ដឹកនាំជុំវិញពិភពលោកចង់ឱ្យចាប់អូសាម៉ាប៊ីនឡាឌិន ទាំងរស់មកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ ។

ការដែលក្រុមអ៊ិស្លាមបង្កើតរដ្ឋIS បានបង្កើតទៅជាប្រទេសអ៊ិស្លាមឯករាជ្យ គឺស្ថិតនៅក្នុងក្ដីសុបិនរបស់មេដឹកនាំ អូសាម៉ា ប៊ីនឡាឌី។ក្រុមIS នៅក្នុងប្រទេសស៊ីរី និងអីុរ៉ាក់បានខិតខំពង្រីកនិងពង្រឹងក្រុមរបស់ខ្លួនតាមរយៈទៅវាយប្រហារដណ្ដើមទីតាំង​គ្រប់គ្រងជាច្រើននៅប្រទេសទាំងពីរខាង លើក្នុងគោលដៅបង្កើតទៅជាចក្រភព អ៊ិស្លាមដ៏រឹងមាំ។ ក្រុមIS បានគ្រប់គ្រង ទីក្រុងធំៗជាច្រើន ហើយថែមទាំងឆ្លង ចូលព្រំដែនប្រទេសហ្ស៊កដង់ទៀតផង។ ក្រុមIS បានបង្កើតធនាគារបើកការិយា ល័យរដ្ឋាភិបាល និងបង្កើតបណ្ដាញគ្រប់គ្រងនយោបាយប្រកបដោយប្រសិទ្ធភាព ។

ប្រទេសអ៊ិស្លាមជាឈ្មោះថ្មីប្រើប្រាស់ ផ្លូវការរបស់ក្រុមIS ត្រូវបានក្រុមនេះប្រកាស ជាផ្លូវការនៅលើបណ្ដាញសង្គម។ មេដឹក នាំIS លោក Abu Bakr al Bag hadadi ពេលនេះបានក្លាយជាអ្នកស្នងតំណែង ព្រះអាទិទេពឈ្មោះ មូហាម៉េដ និងជាអ្នកដឹកនាំសាសនាអ៊ិស្លាមនៅគ្រប់ទិសទីជុំ វិញពិភពលោក។ កាលពីឆ្នាំ១២៥៨ កម្លាំង ទាហានម៉ុងហ្គោលីបានបំផ្លាញទីក្រុង បាដាដ(ជាអតីតរដ្ឋធានីអិ៊ស្លាម)បញ្ចប់ ការគ្រប់គ្រងរបស់អាណាចក្រ Abbasid Caliphate ។

ការដែលបង្កើតឡើងវិញ Caliphate នៅមជ្ឈិមបូព៌ាជាមហិច្ឆតានយោបាយ សំខាន់បំផុតក្នុងឆាកជីវិតរបស់អតីត មេដឹកនាំអូសាម៉ាប៊ីនឡាឌិន។ មិនត្រឹម តែប៉ុណ្ណោះ មេដឹកនាំអាល់កៃដាបច្ចុប្បន្ន លោកAyman al Zawahiri ធ្លាប់បាន ប្រកាសថា គម្រោងបង្កើតទៅជាអាណា ចក្រCaliphate ជាជំហានវិជ្ជមានថ្មីក្នុងប្រវត្ដិ សាស្ដ្រក្នុងការប្រឆាំងនឹងមហាអំណាច អាមេរិក និងអីុស្រាអែល ។

កាលពីឆ្នាំ២០០៥ អ្នកសារព័ត៌មាន ជនជាតិហ្ស៊កដង់បានចេញផ្សាយនូវសៀវភៅអំពីជំនាន់ទីពីររបស់ក្រុមអាល់កៃដា ​ដែលមានគម្រោងសំខាន់ៗចំនួន​៧ដំណាក់ កាលចាប់ផ្ដើមឡើងពីការភ្ញាក់​រលឹកទស្សនៈ អ៊ិស្លាមតាមរយៈការវាយប្រ​ហារភេរវកម្ម ថ្ងៃទី១១ កញ្ញា ឆ្នាំ ២០០១។ តាមការកត់​សម្គាល់សកម្មភាពខាងលើក្នុងគោលដៅធ្វើឱ្យច្បាស់នូវគម្រោងបែងចែកស៊ីរី លីបង់ និងហ្ស៊កដង់ជាប្រទេសតូចដែលសម្រេច ជោគវាសនាក្នុងតំបន់ទាំងមូល។ ក្នុង ដំណាក់កាលទី៤ គឺអំឡុងឆ្នាំ២០១០- ២០១៣ រដ្ឋាភិបាលដែលមានភាពចាស់ ជរាក្នុងពិភពអារ៉ាប់កាន់សាសនាអ៊ិស្លាមត្រូវដួលរលំតាមរយៈការបំផុសបំផុល ឱ្យមានបដិវត្ដន៍ផ្កាម្លិះឬហៅថា បដិវត្ដន៍ អារ៉ាប់និទាឃរដូវក្នុងគោលដៅផ្ដួលរំលំ មេដឹកនាំដែលកាន់អំណាចយូរឆ្នាំនៅ តាមបណ្ដាប្រទេសកាន់សាសនាច្រើន។ ក្រោយមកក៏មានការប្រកាសស្ដីពីការ បង្កើតអាណាចក្រCaliphate ឬហៅថា ប្រទេសអ៊ិស្លាម និងត្រូវបានអនុវត្ដក្នុង ដំណាក់កាលទី៥គឺអំឡុងឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៦។ មិនទាន់មានអ្នកឯកទេសឬអ្នកវិភាគណាមួយចាប់អារម្មណ៍ពីបញ្ហា ខាងលើនោះឡើយដោយរយៈពេលមួយ ទសវត្សរ៍កន្លងមក អ្វីដែលបានកើតឡើង ​គឺតាមរបៀបរៀបរយតាមដំណាក់កាលដូ​ច ការគ្រោងទុករបស់ក្រុមអាល់កៃដាក្នុងការ បង្កើតប្រទេសអ៊ិស្លាមឡើងវិញ ។
តើក្រុមIS មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញក្ដីសុបិនរបស់អូសាម៉ាប៊ីនឡា ឌិនដែរឬទេ?

វិលត្រឡប់មកកាន់ក្រុមIS វិញគឺក្រុម នេះមានឃ្លាំងអាវុធមហាសាល រួមជាមួយទ្រព្យសម្បត្ដិមាសប្រាក់យ៉ាងច្រើនអនេក។ អ្នកឯកទេសជាច្រើនបានវាយតម្លៃថា ក្រុមIS ជាក្រុមភេរវកម្មដែលមានទ្រព្យ សម្បត្ដិច្រើនជាងគេបំផុតនិងគ្រោះថ្នាក់ បំផុតនៅលើពិភពលោក។ មកទល់ពេល នេះមានរបាយការណ៍មិនស៊ីចង្វាក់នឹងគ្នាស្ដីពីការគ្រប់គ្រងរោងចម្រាញ់ប្រេងនៅ អីុរ៉ាក់ពីក្រុមIS។ ជាមួយនឹងប្រាក់ចំណូល ពីការលក់ថាមពលប្រេង ការយកពន្ធជួយដល់ក្រុមនេះមានប្រាក់គ្រប់គ្រាន់មិនចាំ បាច់ត្រូវការជំនួយពីណាផ្សេងទៀតឡើយ។
សង្គ្រាមវាយប្រហាររបស់សម្ពន្ធមិត្ដលោកខាងលិចដឹកនាំដោយអាមេរិក ទៅលើក្រុមIS ហាក់ដូចជាគ្មានភាពច្បាស់ លាស់ទាល់តែសោះ។ ទីក្រុងវ៉ាស៊ីនតោននៅតែមិនទាន់មានយុទ្ធសាស្ដ្រណមួយ ជួយដល់ទីក្រុងបាដាដគេចផុតពីការគំរាម កំហែងរបស់ក្រុមIS នោះឡើយ។ កាល ពីសបា្ដហ៍កន្លងទៅប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានរំឭកឡើងវិញជាច្រើនលើកច្រើនសាពីការចាំបាច់ក្នុងការកែទម្រង់គោលនយោបាយនៅអីុរ៉ាក់ក៏ដូចជាទស្សនៈស្ទាក់ស្ទើររបស់អាមេរិកក្នុងការប្ដេជ្ញាជួយដល់អីុរ៉ាក់ ។

ទាំងនោះជាសំណួរមួយពិបាករក ចម្លើយ ហើយអ្វីដែលអ៊ីរ៉ាក់​ត្រូវតែធ្វើដំណើរ​ ការពារខ្លួននោះគឺត្រូវសា​មគ្គីជាតិសាសន៍ អំពាវនាវឱ្យពលរដ្ឋក្រោកឈរឡើងប្រឆាំង ក្រុមIS ។ Caliphate ជាប្រទេសអ៊ិស្លាម ត្រូវបានដឹកនាំដោយមេដឹកនាំសាសនា និងនយោបាយដែលមានឥទ្ធិពលបំផុត ក្នុងសាសនាអ៊ិស្លាមមានឈ្មោះថា Caliph (មានន័យថាអ្នកស្នងតំណែងព្រះអាទិ ទេពមូហាម៉េដ) និងជាមេដឹកនាំកំពូល របស់អ្នកកាន់សាសនាអ៊ិស្លាមនៅគ្រប់ ទិសទីជុំវិញពិភពលោក។ ក្រោយការដួល រលំនៃរបបCaliphate ធ្វើឱ្យអាណាចក្រ អ៊ិស្លាមបាត់បង់នៅលើពិភពលោក។ ដូច្នេះក្រុមIS មានមហិច្ឆតាចង់បង្កើត ប្រទេសនេះជាថ្មីឡើងវិញ ៕

images

index

________________ _____________________________IS

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print