លោកទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល ជួបមួយគណៈប្រតិភូចិន មកពីក្រុមហ៊ុន សំណង់ Beijing Urban Construction Group

ចែករំលែក៖

ភ្នំពេញៈ​ នៅថ្ងៃទី២៧ ខែមេសាឆ្នាំ២០១៦ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនដែលរួមមាន៖ លោក Daizong Li ប្រធានក្រុមហ៊ុនផ្នែកអន្តរជាតិ លោក Raymond Luo អនុប្រធាន និងលោកស្រី Annabella Li តំណាងក្រុមហ៊ុនតាមផ្នែកមកពីក្រុមហ៊ុនសំណង Beijing Urban Construction Group។

គណៈប្រតិភូបានជម្រាបជូនលោកទេសរដ្ឋមន្រ្តីអំពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតជាសំខាន់លើការដឹកជញ្ជូនតាមផ្លូវទឹកក្នុងស្រុក។

ក្រុមគណៈប្រតិភូបានស្វែងរកកិច្ចសហការ និងការគាំទ្រពីក្រសួងសាធារណការនិងដឹកជញ្ជូន។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានអញ្ជើញលោកទេសរដ្ឋមន្ដ្រីចូលរួមវេទិកាសំខាន់មួយស្តីពីការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងប្រព្រឹទៅនៅក្នុងប្រទេសចិនក្នុងខែមិថុនាឆ្នាំនេះផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនិងការគាំទ្រយ៉ាងខ្លាំងចំពោះក្រុមហ៊ុនសំណង់Beijing Urban Construction Group ដែលបានចាប់អារម្មណ៍លើការចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។លោកទេសរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឱ្យគណៈប្រតិភូធ្វើការឲ្យបានជិតស្និទ្ធជាមួយនឹងធនធានរបស់ក្រសួងដើម្បីធ្វើឲ្យគម្រោងរបស់ពួកគេឈានទៅមុខ៕​

image image image image image image image

ដោយ​ សីលា

111

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print