ឧបទ្វីបកូរ៉េនឹងតានតឹងខ្លាំងឡើងជាថ្មី បើអាមេរិកនិងកូរ៉េខាងត្បូងបន្តធ្វើសមយុទ្ធ

ចែករំលែក៖

ការធ្វើសមយុទ្ធរវាងអាមេរិកជាមួយនឹងកូរ៉េខាងត្បូង គឺជាហេតុផលបង្កឱ្យមានភាពតានតឹង ដោយកូរ៉េខាងជើងចាត់ទុកថា សមយុទ្ធទាំងនោះជាគម្រោងឈ្លានពានកូរ៉េខាងជើង ។ នៅក្នុងកិច្ចពិភាក្សាជាច្រើនលើករវាង កូរ៉េខាងជើង នឹងអាមេរិកក៏ដូចជាជាមួយកូរ៉េខាងត្បូង រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានស្នើឱ្យឈប់ធ្វើសមយុទ្ធរវាងអាមេរិកនឹងកូរ៉េខាងត្បូង ។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២បានផ្សាយថា សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនឹងកូរ៉េខាងត្បូង ដែលគ្រោងរៀបចំឡើងនៅខែមេសាអាចនឹងប្រព្រឹត្តទៅក្នុងទ្រង់ទ្រាយធំជាលើកដំបូង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈភាពតានតឹងបានកើនឡើងក្រោយការធ្វើតេស្តមីស៉ីលផ្លោងអន្តរទ្វីប ICBM របស់កូរ៉េខាងជើង។
ក្រុមអ្នកវិភាគបានបង្ហាញការយល់ឃើញថា ទោះបីយោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក មិនបានបញ្ជាក់ឱ្យច្បាស់អំពីទំហំនៃ សមយុទ្ធយោធារួមប្រចាំឆ្នាំសម្រាប់ឆ្នាំនេះក៏ដោយ ក៏ការសម្ញែងអានុភាពយោធាខុសពីធម្មតា កាលពីពេលថ្មីៗនេះនៅក្នុងនិងក្បែរតំបន់ឧបទ្វីបកូរ៉េជាសញ្ញាថា សមយុទ្ធយោធាទ្រង់ទ្រាយធំរវាងសម្ព័ន្ធមិត្តទាំងពីរទំនងជានឹងកើតមានឡើង។
កូរ៉េខាងត្បូងបានធ្វើសមយុទ្ធបាញ់មីស៉ីលយ៉ាងកម្រ រួមជាមួយការបង្អួតបង្ហាញក្រុមយន្តហោះចម្បាំងដ៏ទំនើប F-35Aក្នុងចំនួនច្រើនមិនធ្លាប់មាន ខណៈដែលវាគឺជាការឆ្លើយតបយ៉ាងច្បាស់ចំពោះ ការធ្វើតេស្តមីស៉ីលផ្លោង ICBM ដោយពេញលេញជាលើកដំបូង របស់កូរ៉េខាងជើងកាលពីសប្តាហ៍មុន។ ចំណែកយោធាអាមេរិកវិញ បានប្រកាសបង្កើនកិច្ចប្រឹងប្រែងយោធារបស់ខ្លួននៅតំបន់សមុទ្រលឿង ហើយក៏បានធ្វើសមយុទ្ធនាវាផ្ទុកយន្តហោះចម្បាំង ដើម្បីដំឡើងសាច់ដុំដាក់ទីក្រុងព្យុងយ៉ាងផងដែរ៕ ដោយធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print