របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររបស់រដ្ឋសភា នាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៦

ចែករំលែក៖

ភ្នំពេញ : របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររបស់រដ្ឋសភា នាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៦ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ មានចំនួន ១៥ទំព័រ ជាភាសាខ្មែរ និងអង់គ្លេស , អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” សូមដកស្រង់ចំនួន ២ទំព័រ មកចុះផ្សាយ ដើម្បីទុកអោយប្រិយមិត្ត អានទាំងស្រុងតាមលំដាប់ លំដោយ !
របាយការណ៍សង្ខេប ស្ដីពីសកម្មភាពការងាររបស់រដ្ឋសភា នាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី ៦
– សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា ជាទីគោរពដ៏ខ្ពង់ខ្ពស់
– លោកជំទាវកិត្តិសង្គហបណ្ឌិត អនុប្រធានទី២នៃរដ្ឋសភា
– សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភា

ថ្ងៃនេះ ជាទិវាដ៏មាននក្ខត្តឫក្សមហាប្រសើរ ដែលសមាជិក សមាជិកានៃរដ្ឋសភាយើង បានអញ្ជើញមក ជួបជុំគ្នាវិញ ដើម្បីបើកបវេសនកាលនៃសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ នៃរដ្ឋសភា។
ជាបឋម ក្នុងនាម – សម្តេចប្រធានរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជៅ
ចំពោះវត្តមាន សម្តេច ឯកឧត្តម លោកជំទាវ ដែលបាន អញ្ជើញវិលត្រឡប់មកចូលរួមបំពេញការងារនៅរដ្ឋសភា
យើងវិញ ក្រោយពីបានចុះបំពេញភារកិច្ចនៅតាមមណ្ឌលក៏ដូចបំពេញបេសកកម្មផ្សេងៗ ក្នុងវិស្សមកាលកន្លង
មកនេះ។
តទៅនេះ ដោយមានការអនុញ្ញាតពី សម្តេចប្រធានរដ្ឋសភា ខ្ញុំសូមជម្រាបជូនអង្គសភានូវរបាយការណ៍ សង្ខេប ស្ដីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៦ មានជាអាទិ៍ សកម្មភាពរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ សកម្មភាពការងារការទូតសភា សកម្មភាពថ្នាក់ដឹកនាំ រដ្ឋសភា និងសកម្មភាពគណៈកម្មការនីមួយៗនៃរដ្ឋសភា។

I. សកម្មភាពគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

ក្នុងចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ នីតិកាលទី៦នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បាន បើកសម័យប្រជុំចំនួន២លើក តាមប្រព័ន្ធនិម្មិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចកី ហេង សំរិន ប្រធានរដ្ឋសភា គឺ ៖

ក/.សម័យប្រជុំ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បានអនុម័ត៖

១- យល់ព្រមសំណើសុំជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ១រូប ជំនួស ឯកឧត្តម អ៊ឹម សួស្តី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវបញ្ចប់អាណត្តិ។

២- ប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ជូនគណៈកម្មការទី៣នៃ រដ្ឋសភា ពិនិត្យសិក្សា។
ខ/.សម័យប្រជុំ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានអនុម័ត៖

១. បញ្ចូលសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ទៅក្នុងរបៀបវារៈសម័យ ប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។

២.អនុម័តលទ្ធផលនៃការទទួលពាក្យបេក្ខជនសុំឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី
សម្រាប់អាណត្តិ៩ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦ ចំនួន១រូប។
៣.អនុម័តរបាយការណ៍ស្តីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៦។
៤.អនុម័តសមាសភាពលេខាធិការ សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ចំនួន៣រូប។
៥.អនុម័តលើរបៀបវារៈទី១ ទី២ ទី៣ និងកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាល
ទី៦ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២។

II. សកម្មភាពការងារការទូតសភា

នៅក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភានេះ មានសកម្មភាពទំនាក់ទំនងអន្តរជាតិ មានជាអាទិ៍៖
១. ខ្ញុំអនុប្រធានទី១នៃរដ្ឋសភា បានធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូ សភាកម្ពុជា ចូលរួមក្នុងអង្គសិក្ខាសាលា ស្តីពីបញ្ហាប្រឈមដែលកំពុងកើតឡើង ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជលផល
នៅក្នុងអាស៊ាន តាមប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ី។
២.លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូរដ្ឋសភា ចូលរួម សន្និសីទអន្តរជាតិ ស្តីពីការតាមដានការអនុវត្តគោលដៅនៃសន្និសីទកំពូល ស្តីពីប្រជាជននិងការអភិវឌ្ឍ (ICPD25) អមដោយកិច្ចប្រជុំគណៈកម្មការប្រតិបត្តិលើកទី៩២ តាមរយៈប្រព័ន្ធនិម្មិត ដែលផ្សាយចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន។
៣. ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូរដ្ឋសភា ព្រឹទ្ធសភា ទៅចូលរួមកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត ចំនួន៣លើក រួមមាន៖ ១-ចូលរួមកិច្ចប្រជុំត្រីភាគីរវាង រដ្ឋសភាកម្ពុជា អគ្គលេខាធិការដ្ឋានអាយប៉ា និងរដ្ឋសភា ក្នុងគោលបំណងពិភាក្សាលើបញ្ហានៅសេសសល់ វិធាននៃនីតិវិធីសភាវ័យក្មេងអាយប៉ា ២-ចូលរួមទិវាទឹកអន្តរជាតិប្រចាំតំបន់អាស៊ីលើកទី២ និងកិច្ចប្រជុំក្រុមប្រឹក្សា ពិគ្រោះយោបល់សភាអាស៊ីស្ដីពីទឹក (AAWC) លើកទី៤ តាមរយៈប្រព័ន្ធនិម្មិត ដែលផ្សាយចេញពីទីក្រុង ឡាប៊ូន បាហ្សូ Labuan Bajo ប្រទេសឥណ្ឌូនេស៊ី និង ៣-ចូលរួមមហាសន្និបាតលើកទី១៤៤ របស់សហភាពអន្តរសភា IPU ក្រោមប្រធានបទ “ការឈានទៅសម្រេចឲ្យបានដល់ដំណុចសូន្យ៖ ការប្រមូលផ្តុំសភា ដើម្បីធ្វើសកម្មភាពលើ ការប្រែប្រួលអាកាសធាតុ” នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

III.សកម្មភាពថ្នាក់ដឹកនាំរដ្ឋសភា

១សកម្មភាព សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា
នៅចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ នីតិកាលទី៦ នេះ សម្តេចប្រធានរដ្ឋសភា បានបំពេញការងារ មានជាអាទិ៍៖

-ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ចំនួន២លើក តាមប្រព័ន្ធនិម្មិត។ -បានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ ទូទាំងខេត្តត្បូងឃ្មុំ ។
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print