ខេត្តបាត់ដំបង÷ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលប្រជាពលរដ្ឋត្រឡប់ចូលប្រទេសកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ នេះ។
មន្ត្រីនគរបាលការពារព្រំដែនកម្ពុជាថៃបានឲ្យដឹងថា
ប្រជាពលរដ្ឋទាំងនោះមានចំនួន ១៩៦នាក់ ស្រី ៧៦នាក់ ក្មេង ៣៤នាក់ ក្មេងស្រី ១៦នាក់ ត្រូវបានសមត្ថកិច្ចសាកសួរ កត់ឈ្មោះ ធ្វើកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ ហើយ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ជាលទ្ធផល ៖
-អវិជ្ជមានកូវីដ-១៩ ទាំងអស់
-ដោយឡែកពលករចំនួន ១០នាក់ ស្រី ៧នាក់ ក្មេង ១នាក់ ក្មេងស្រី ១នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង
-ពលករដែលមានកាតចាក់វ៉ាក់សាំងត្រឹមត្រូវ ចំនួន ១៨៦នាក់ ស្រី ៦៩នាក់ ក្មេង ៣៣នាក់ ក្មេងស្រី ១៥នាក់ ។
ជាមួយនេះក្រុមគ្រូពេទ្យក៏បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ជូនកុមារបានចំនួន ៨ នាក់ផងដែររួចទើបអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅឋានវិញរៀងៗខ្លួន។
មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា នេះជាការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរង ផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់៕