ខេត្តបាត់ដំបង ៖ គ្រោះធម្មជាតិកើតឡើងដោយភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់មួយមេធំ បណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ (របើកដំបូលផ្ទះ) សរុបចំនួន ៣១ខ្នងកាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅស្រុកថ្មគោល ។
មន្ត្រីនគរបាលស្រុកថ្មគោលបានអោយដឹងថាគ្រោះធម្មជាតិនេះកើតឡើងនៅក្នុងឃុំចំនួន៣ក្នុងស្រុកថ្មគោល ក្នុងនោះមាន÷
១.ឃុំបឹងព្រីងខូចខាតចំនួន ២៩ខ្នង -របើកសំបូលផ្ទះចំនួន ២៤ខ្នង -រោងគោចំនួន ០២រោង - តូបលក់ដូរចាប់ហ៊ួយចំនួន ០២ - ខូចខាតផ្ទះទាំងស្រុងចំនួន ០១ខ្នង ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ ជញ្ជាំងឈើប្រក់សង្ក័សី តែពុំមានមនុស្សគ្រោះថ្នាក់ឡើយ ។
២.ឃុំជ្រោយស្ដៅខូចខាតចំនួន ១០ខ្នងផ្ទះ -របើកដំបូលស័ង្កសី១០០% ចំនួន ០៣ខ្នងផ្ទះ -របើកដំបូលស័ង្កសី ៥០% ចំនួន០៤ ខ្នងផ្ទះ -របើកដំបូលស័ង្កសី ១៥% ចំនួន០១ខ្នងផ្ទះ -របើកដំបូលស៊ីប្រូ ០៦សន្លឹកចំនួន០១ខ្នងផ្ទះ - របើកដំបូលស័ង្កសី០៥ សន្លឹកចំនួន០១ខ្នងផ្ទះ ។
៣.ឃុំរូងជ្រៃខូចខាតចំនួន ០២ខ្នងផ្ទះ របើកស័ង្កសីសរុប ៣៩សន្លឹក ។ ប៉ុន្តែគ្រោះធម្មជាតិនេះមិនបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនិងសត្វនោះទេ។
យ៉ាងណាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានកំពុងសហការគ្នាជួសជុលផ្ទះដែលខូចខាតជូនប្រជាពលរដ្ឋរស់នៅឡើងវិញហើយ៕