បុរសមានវិបត្តិម្នាក់មកលោតទឹកសម្លាប់ខ្លួនពីលើទូកដហើយលិចបាត់រកសពពុំឃើញ

ចែករំលែក៖

ភ្នំពេញ៖ បុរសមានវិបត្តិម្នាក់បានលោតទឹកសម្លាប់ខ្លួនពីលើទូកដ ហើយ បានលិចបាត់រកសពពុំឃើញឡើយ
ខណៈដែលគាត់កំពុងធ្វើដំណើរតាមទូកដ ពីព្រែកលៀបទៅកោះដាច់។

ការធ្វើអត្តឃាតពីលើទូកដនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១២និង៥០នាទីរសៀលទី០១ ខែមេសា ឆ្នាំ២០២២ នៅកណ្តាលទន្លេមេគង្គក្នុងសង្កាត់ព្រែកលៀប ខណ្ឌ ជ្រោយចង្វា។

បុរសដែលមានវិបត្តិរូបនោះគេពុំស្គាល់អត្តសញ្ញាណឡើយ ពាក់អាវសដៃខ្លី និងស្លៀកខោជើងវែង បានលិចបាត់ទៅក្នុងទន្លេ។

តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះបានធ្វើដំណើរដោយថ្មើរជើងមកជិះទូកដឆ្លងពីព្រែកលៀបទៅសង្កាត់កោះដាច់។ខណៈដែលទូកដឆ្លងជិតដល់កណ្តាលទន្លេ មេគង្គ ស្រាប់តែបុរសរូបនោះបានលោតទម្លាក់ខ្លួនចូលទៅក្នុងទន្លេសម្លាប់ខ្លួនហើយលិចបាត់រកសពពុំឃើញឡើយ។នៅលើទូកពុំមានអ្វីបន្សល់ទុកនោះទេ ។ ទាក់ទិននឹងការធ្វើអត្តឃាតនេះគេពុំដឹងថា បុរសរូបនោះមានវិបត្តិធ្វើឡើយបានជាគិតខ្លីបែបនេះ ៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print