រថយន្តបែនដឹកថ្មបង្កប់ឈើ ត្រូវបានជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបនៅសៀមរាប ចុះដឹកប៉ុន្មានលើកមកហើយ ?

ចែករំលែក៖

ខេត្តសៀមរាប៖ យោងតាមសេចក្ដីរាយការណ៍ព័ត៌មានបឋមពីស្រុកស្វាយលើ បានឲ្យដឹងថា, មាន រថយន្តបែនដឹកថ្មមួយគ្រឿងលួចបង្កប់ឈើត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបបង្ក្រាប។ បន្ទាប់ពីតាមដាន ដោយមន្ត្រីជំនាញ ស៊ើបអង្កេត ស្រាវជ្រាវ អាចបែកការណ៍ពី ក្រុមអ្នករកស៊ីឈើ ឬផ្ទៃក្នុង ទើបជាប់អន្ទាក់សមត្ថកិច្ចបែបនេះ។

សូមបញ្ជាក់ថា, ការបង្ក្រាបឡានបែនដឹកថ្ម បង្កប់ឈើបានធ្វើឡើងនៅស្រុកស្វាយលើ ខេត្តសៀមរាប នាថ្ងៃទី ១ ខែមេសាឆ្នាំ ២០២២ ក្រុមការងារបង្ក្រាប ដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដែលមានជំនាញចាប់ សត្វតឹកកែ ថ្ងៃមុននោះ។

រថយន្តបែនដឹកថ្មលួចបង្កប់ឈើនេះពាក់ស្លាកលេខ ភ្នំពេញ 3E-9395 ពណ៌សលាយខ្មៅ ប្រភេទកង់ ១០។ ពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសព្រៃឈើ ខាងលើ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” នៅពុំទាន់ទទួលបានរបាយការណ៍លម្អិតពីរដ្ឋបាលព្រៃឈើសៀមរាបនៅឡើយទេ។ ទោះជាយ៉ាងណាវត្ថុតាងត្រូវបានរដ្ឋបាលព្រៃឈើនាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។
បើតាមប្រភពបានដឹងថា, ម្ចាស់រថយន្តដឹកឈើនេះមានឈ្មោះលីម រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយការលួចដឹកឈើបង្កប់ក្នុងថ្ម តាមរយៈរថយន្តបែនបែបនេះ ត្រូវបានប្រភពអះអាងថា បានធ្វើសកម្មភាព ជាច្រើនលើកមកហើយ ដែលបានដឹកឈើចេញពីខេត្តព្រះវិហារចូលមកក្រុងសៀមរាប ឆ្លងកាត់តាមសង្កាត់ស្រុកស្វាយលើ។ ដែលគេសង្ស័យបានរត់ការ ចាត់ចែងដល់ សមត្ថកិច្ច អាជ្ញាធរ ជំនាញ ជាច្រើន ស្ថាប័ន ផងដែរ។ ប៉ុន្តែមិនដឹងថា, បែកការណ៍ដោយសារអ្វី ទើបជាប់អន្ទាក់សមត្ថកិច្ច។ សង្ឃឹមថា, ជំនាញស្រាវជ្រាវ រកមេក្លោង ប្រមូលទិញ ដឹកជញ្ជូន មកទទួលទោសតាមច្បាប់ ជៀសវាងការពិន័យ អន្តរការណ៍ ជនប្រព្រឹត្តមិនរៀងចាលឡើយ ខណៈបង់លុយពិន័យហើយ បន្តប្រព្រឹត្តបទល្មើសនេះទៀត ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print