សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា បានផ្ញើលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧១ ឈានចូល ៧២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ : សារលិខិតជូនពរ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧១ ឈានចូល ៧២ឆ្នាំ

សម្តេចតេជោនាយករដ្ឋមន្ត្រី ជាទីស្រឡាញ់រាប់អាន!

តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីសោមនស្ស រីករាយ សូមជូននូវសព្ទសាធុការពរបវរសួស្ដី សិរីមង្គលជូន សម្តេចតេជោ ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧១ ឈានចូល ៧២ឆ្នាំ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយ៉ឺនយូរ ដើម្បីបន្ត ដឹកនាំព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ សម្ដេចតេជោ ដែលជានិច្ចកាលតែងយកឆន្ទៈ មនសិការ បញ្ញាញាណ ពុះពារជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ឲ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ព្រមទាំងបាននូវកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការជាច្រើនប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ដោយធានាបាននូវសុខមាលភាព វិបុលភាព និងវឌ្ឍនភាពសង្គម។

ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា ខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះ រតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងទេវតា ឆ្នាំថ្មី ឆ្នាំខាល ព្រះនាម កិរិណីទេវី សូមតាមជួយអភិបាល ប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រីចៅប្រុស-ស្រីជាទីស្រឡាញ់របស់សម្តេច សូមបានប្រកបដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print