Breaking News, រដ្ឋបាលរាជធានីភ្នំពេញ រៀបចំសង្រ្កានវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពី

ការរៀបចំសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។ 

យោងផែនការណែនាំលេខ ០២/២០២២ គជបអ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់គណៈកម្មាធិការ ជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងសេចក្ដីណែនាំលេខ ០០៨/២២. សណន.អ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ សង្ក្រាន្តវត្តភ្នំ” ដោយមានកម្មវិធីកម្សាន្តសប្បាយ ដូចជា ទាញព្រ័ត្រ បោះអង្គុញ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ និងការលេង ល្បែងប្រជាប្រិយប្រពៃណីជាតិផ្សេងទៀតដែលមានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩ ព្រមទាំងមានពិធីគោរព ទីទួលដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្ត្រីបុរាណ-សម័យ និងរាំកម្សាន្ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២។ ទន្ទឹមនេះ ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន អធិកអធម រក្សាបាននូវប្រពៃណីទំនៀម ទម្លាប់ដ៏ល្អប្រសើររបស់ជាតិ និងទប់ស្កាត់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោត បំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំឱ្យប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន រួមទាំង សិល្បក៏រ-សិល្បការិនី ដែលចូលរួមក្នុងកម្មវិធីនេះ ត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៥ ពេញលេញ និងដូសជំរុញ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ “៣ការពារ និង ៣កុំ របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដូចជា ការពាក់ម៉ាស់ ការលាងដៃ ជាមួយអាល់កុល ឬ ដែលសម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល-សង្គម ដោយរាល់ការចូលរួមលេងល្បែងប្រជាប្រិយ ឬ ចូលទស្សនា កម្មវិធីនានា នៅក្នុងបរិវេណទីតាំងរៀបចំកម្មវិធី ត្រូវឱ្យសមាមាត្រនឹងបរិវេណទីតាំង។

ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print