រុស្ស៊ីនៅតែចិញ្ចឹមចិត្តដេញថ្លៃធ្វើជាម្ចាស់ផ្ទះយូរ៉ូឆ្នាំ២០២៨ ឬ២០៣២

ចែករំលែក៖

មន្រ្តី​ ជាន់ខ្ពស់មួយរូបបាននិយាយថា អាជ្ញាធរបាល់ទាត់រុស្ស៊ីមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអឺរ៉ុបនៅឆ្នាំ២០២៨ ឆ្នាំ២០៣២ ទោះបីជាក្រុមរបស់ពួកគេបច្ចុប្បន្នត្រូវបានផ្អាកមិនឲ្យចូលរួមការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំនេះក៏ដោយ ។

លោក Alexey Sorokin ដែលជានាយកប្រតិបត្តិនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨នៅប្រទេសរុស្ស៊ី និងជាអតីតសមាជិកក្រុមប្រឹក្សាគ្រប់គ្រងរបស់ FIFA បាននិយាយថា ប្រទេសរបស់គាត់មានអ្វីៗគ្រប់យ៉ាងដើម្បីរៀបចំការប្រកួតបាល់ទាត់ទ្វីបអឺរ៉ុបលោក Sorokin បានបន្តថា “ស្ថានភាពនៃកិច្ចការមិនមានន័យថា រុស្ស៊ីមិនអាចដេញថ្លៃដើម្បីរៀបចំការប្រកួតនាពេលអនាគតនោះទេ លោកបានប្រាប់អ្នកយកព័ត៌មានក្នុងសមាជប្រចាំឆ្នាំរបស់ FIFA នៅប្រទេសកាតាកាលពីថ្ងៃសុក្រថា ខ្ញុំពិតជាជឿជាក់ដែលប្រទេសរុស្ស៊ីនឹងអាចរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក ហើយតាមបច្ចេកទេសអាចធ្វើវាបាននៅពេលនេះលោកបញ្ជាក់ថា យើងមានគ្រប់វាទាំងអស់ យើងមានបទពិសោធន៍ យើងមានហេដ្ឋារចនាសម្ព័ន្ធកីឡា យើងមានចំណង់ចំណូលចិត្តរបស់យើងចំពោះកីឡា ជាពិសេសបាល់ទាត់។ នោះហើយជាអ្វីដែលខ្ញុំជឿថា យើងមានអ្នកគាំទ្របាល់ទាត់ច្រើននៅក្នុងប្រទេសរបស់យើង

 

គួររំលឹកថា ក្លិប និងក្រុមជម្រើសជាតិរុស្ស៊ីត្រូវបានផ្អាកពីការប្រកួតរបស់FIFA និង UEFA ដោយសារសង្រ្គាមនៅអ៊ុយក្រែន ដែលបានបដិសេធរុស្ស៊ីនូវឱកាសក្នុងការប្រកួតវគ្គជម្រុះ World Cup នៅឆ្នាំនេះ តាមរយៈការប្រកួតជម្រុះនៅតំបន់អឺរ៉ុប។ ករណីនេះសហព័ន្ធបាល់ទាត់រុស្ស៊ីបានប្តឹងឧទ្ធរណ៍ចំពោះការព្យួរនេះទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡានៅទីក្រុង Lausanne ផងដែរ ៕ (រូបភាព ៖ Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print