Lyon ចុះហត្ថលេខាលើខ្សែបម្រើ Tete ពីក្លិប Shakhtar រហូតដល់ចប់រដូវកាល

ចែករំលែក៖

ក្លិប Olympique Lyonnais បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិប្រេស៊ីល Tete មកពីក្លិប Shakhtar Donetsk របស់អ៊ុយក្រែន រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ នេះបើយោងតាមក្លិបនៅលីកកំពូលបារាំងLigue 1 បានប្រកាសកាលពីថ្ងៃសុក្រ ទី១ ខែមីនា

ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ FIFA ក្នុងការអនុញ្ញាតឱ្យក្លិបនានាចុះហត្ថលេខាលើកីឡាករពីក្រុមអ៊ុយក្រែននៅខាងក្រៅទីផ្សារដោះដូរកីឡាករ ដើម្បីជួយអ្នកដែលរងផលប៉ះពាល់ដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។Tete វ័យ២២ឆ្នាំបានបង្ហាញខ្លួន១០៨ប្រកួតចាប់តាំងពីចូលរួមជាមួយក្រុមShakhtar ពីក្រុមប្រេស៊ីល Gremio ក្នុងឆ្នាំ២០១៩ ដោយស៊ុតបញ្ចូលទីបាន៣១គ្រាប់នៅក្នុងការប្រកួតទាំងអស់។ គាត់បានជួយឲ្យក្រុមឱ្យឈ្នះពានរង្វាន់ Ukrainian Cup ក្នុងឆ្នាំ២០១៩ និងពានរង្វាន់លីកកំពូលអ៊ុយក្រែន Ukrainian Premier League ចំនួន២ដងផងដែរក្លិប Lyon បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា ការមកដល់របស់ Tete គឺដើម្បីពង្រឹងក្រុមរបស់លោក Peter Bosz នៃការប្រកួតក្នុង Ligue1 Lyon ឈរនៅលេខរៀងទី១០ ក្នុងតារាងលីកកំពូលបារាំង ខណៈនៅសល់ប្រកួតទៀត ហើយពួកគេនឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Angers ចំណាត់ថ្នាក់លេខ១៤នៅថ្ងៃអាទិត្យនេះ

ក្រុមនេះក៏ស្ថិតក្នុងវគ្គជម្រុះនៃ Europa League ដែលការប្រកួតនេះ កីឡាករ Tete អាចនឹងបង្ហាញខ្លួនពេល Lyon ត្រូវជួបជាមួយក្រុម West Ham United ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនៅខែក្រោយ ៕ (រូបភាព ៖ CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print