បុរសជនជាតិអាល្លឺម៉ង់វ័យ៦១ឆ្នាំ ម្នាក់បានចេញចូលទីតាំងចាក់វ៉ាក់សាំងស្ថិតនៅតំបន់ភាគខាងត្បូង ប្រទេសអាល្លឺម៉ង់ ដោយលោកបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ទៅ៣ដូសក្នុងមួយថ្ងៃ គឺជាការចាក់វ៉ាក់សាំងជំនួសគេដើម្បីទទួលបានប្រាក់។
ក្នុងរយៈពេល៣សប្តាហ៍កន្លងមក បុរសវ័យ៦១ឆ្នាំរូបនេះទៅចាក់វ៉ាក់សាំងដើម្បីយកបណ្ណចាក់វ៉ាក់សាំងលក់ឱ្យអ្នកដែលមិនចង់ទៅចាក់វ៉ាក់សាំង ។ តាមលទ្ធផលស្រាវជ្រាវ បុរសរូបនេះបានចាក់វ៉ាក់សាំង៨៧ដូស ។
តាមសារព័ត៌មាន Frei Presse បានប្រកាសថា បុរសវ័យ៦១ឆ្នាំ ដែលមិនបញ្ចេញឈ្មោះបានចេញចូលទីតាំងចាក់វ៉ាក់សាំង នៅក្នុងតំបន់ Saxony និង Saxony-Anhalt ហើយគាត់បានចាក់វ៉ាក់សាំងដល់ទៅ៣ដូសក្នុងមួយថ្ងៃនៅទីតាំងផ្សេងគ្នា ។ ការចាក់វ៉ាក់សំាងនៅក្នុងរដ្ឋ Saxony គឺមានដល់ទៅ៨៧ដូស។ ហេតុការណ៍បានបែកធ្លាយក្រោយពេលបុគ្គលិកចាក់វ៉ាក់សាំង មើលឃើញមុខដដែលៗមកចាក់វ៉ាក់សាំង ទើបមានការសង្ស័យ។ ហេតុការណ៍បានបែកធ្លាយក្រោយពេលគាត់ទៅចាក់វ៉ាក់សាំងនៅស្រុក Eilenburg ហើយបុគ្គលិកក៏ផ្តល់ព័ត៌មានដល់កម្លាំងប៉ូលិសចាប់ខ្លួនតែម្តង។
អង្គការកាកបាទក្រហមអាល្លឺម៉ង់ បានឱ្យដឹងថា នេះជាសកម្មភាពដើម្បីលក់កាតវ៉ាក់សាំងយកផលប្រយោជន៍ ។ មកទល់ពេលនេះគេមិនទាន់ដឹងថា បុរសរូបនេះបានចាក់វ៉ាក់សាំងប៉ុន្មានដូសឡើយ គឺ
អាចច្រើនជាង៨៧ដូស ។កន្លងមក ក៏មានហេតុការណ៍បែបនេះ កើតឡើងនៅក្នុងប្រទេសឥណ្ឌា នូវែលហ្សេឡង់ …ផងដែរ៕ ដោយធីរីណា
រូបថត : AFP/TTXVN