សម្តេច ក្រឡាហោម ស ខេង បានអញ្ជើញចូលរួមចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី

ចែករំលែក៖

ខេត្តសៀមរាប : នាព្រឹកថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

អាកាសយានដ្ឋាន អន្តរជាតិ សៀមរាបថ្មី នេះ ទទួលបានសិទ្ធិវិនិយោគ ដោយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ សៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings របស់ចិន ក្នុងចំនួនទឹកប្រាក់ ៨៨០លានដុល្លារ និងត្រូវបានសាងសង់ លើផ្ទៃដី ៧៥០ហិកតា ។

អាកាសយានដ្ឋាន អន្តរជាតិ ថ្មី នេះ ស្ថិតនៅក្នុងលំដាប់4E ដោយមាន ផ្លូវរត់ប្រវែង ៣,៦០០ ម៉ែត្រ ទទឹង ៤៥ ម៉ែត្រ មាន៣៨ចំណត យន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរ ជាង ៨ ម៉ឺន ម៉ែត្រការ៉េ ដែលអាចទទួលអ្នកដំណើរ ប្រចាំឆ្នាំ បានប្រមាណ ៧ លាននាក់ និង ស្ថិតក្រោម កិច្ចព្រមព្រៀង គម្រោង វិនិយោគ BOT ៥៥ ឆ្នាំ ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print