ខេត្តបាត់ដំបង ៖ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៅព្រឹកថ្ងៃទី ២ ខែមេសាឆ្នាំ ២០២២ នេះ លោក បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនទាំង៦ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការជាមួយកម្លាំងយោធាចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រប៉ុស្តិ៍គ្រប់គ្រង និងបានទទួលប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃវិញ ត្រង់ចំណុចភូមិសាស្ត្រឃុំសន្តិភាព និងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៣លើក សរុបចំនួន៦៤នាក់ក្នុងនោះមាន ស្រី១៨នាក់ ក្មេង៥នាក់ ក្មេងស្រី៤នាក់ ។
មន្ត្រីនគរបាលការពារព្រំដែនឈរជើងត្រង់ចំណុចខាងលើបានឲ្យដឹងថាក្រោយពីទទទទួបងប្អូនប្រជាពលរដ្ឋវិលត្រឡប់មកពីប្រទេសថៃវិញ កម្លាំងយើងបានកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំ រួចប្រគល់បងប្អូនចំនួន៦នាក់ (ស្រី២នាក់ ក្មេង២នាក់ ក្មេងស្រី១នាក់) ទៅឲ្យក្រុមគ្រូពេទ្យដែលប្រចាំការនៅចំណុចច្រកទ្វារអន្តរជាតិគីឡូ១៣ និងបងប្អូនចំនួន៥៨នាក់ ស្រី១៦នាក់ ក្មេងស្រី៣នាក់ ទៅឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើការត្រួតពិនិត្យសុខភាព និងស្គែ៊នប័ណ្ណចាក់វ៉ាក់សាំងនៅនឹងប៉ុស្តិ៍ដោយមិនតម្រូវឲ្យយកសំណាកនោះទេ។ វិធានការណ៍នេះជាលទ្ធផល៖ ប័ណ្ណស្គែ៊នចេញត្រឹមត្រូវទាំងអស់ បន្ទាប់មកក្រុមពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ៕
ដោយ÷ប្រាថ្នា