ខេត្តកណ្ដាល៖ ស្ត្រីម្នាក់បានយកក្រដាសប្រាក់ដុល្លារក្លែងក្លាយទៅវេរឱ្យអ្នកផ្សេងនៅភ្នាក់ងារធនាគារវីង ហើយត្រូវបានភ្នាក់ងារវីងពិនិត្យឃើញថាជាប្រាក់ក្លែងក្លាយក៏ប្តឹងសមត្ថកិច្ចឱ្យធ្វើការឃាត់
ខ្លួនភ្លាមៗកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៨និងនិង៣០នាទីនៅចំណុចផ្ទះជនរងគ្រោះជាភ្នាក់ងារវីងស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា
ជនរងគ្រោះឈ្មោះ ម៉ិច សីហា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរជាអាជីវករ។ចំណែកជនសង្ស័យឈ្មោះលឹម ស្រីពៅ ហៅ ណែត ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរជាអ្នកលក់ដូរ(ឃាត់ខ្លួន)។
ប្រភពដដែលបន្តថា នៅវេលាកើតហេតុខាងលេី ពេលដែលជនរងគ្រោះកំពុងតែនៅផ្ទះបេីកអាជីវកម្មវីងរបស់ខ្លួន ពេលនោះស្រាប់តែជនសង្ស័យបានជិះម៉ូតូតែម្នាក់ឯងមកឈប់នៅមុខផ្ទះហេីយយកលុយដុល្លារក្លែងក្លាយក្រដាសប្រាក់ប្រភេទ៥០ដុល្លារឱ្យជនរងគ្រោះវេរឱ្យ ប៉ុន្តែពេលជនរងគ្រោះមេីលលុយឃេីញថាលុយនោះជាលុយក្លែងក្លាយក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំឱ្យចុះមកធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួចឆែកក្រោមកែបម៉ូតូឃេីញប្រាក់ដុល្លារក្លែងក្លាយក្រដាស៥០ដុល្លារចំនួន៨សន្លឹកទៀត យកទៅសាកសួរនៅប៉ុស្តិ៍ ហើយបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ