កូរ៉េខាងជើងនៅតែបន្តរក្សាខ្សែទូរស័ព្ទទំនាក់ទំនងជាមួយកូរ៉េខាងត្បូង បើទោះបីប្រឈមមុខតានតឹងដាក់គ្នាក៏ដោយ

ចែករំលែក៖

នៅព្រឹកថ្ងៃទី៤ ខែមេសា កូរ៉េខាងត្បូងនិងកូរ៉េខាងជើងនៅតែបន្តរក្សាខ្សែទូរស័ព្ទទំនាក់ទំនងគ្នា បើទោះបីទីក្រុងព្យុងយ៉ាងបានព្រមានពីលទ្ធផលអាក្រក់ក៏ដោយ ។

ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា «ជំនួបពិភាក្សាតាមទូរស័ព្ទវាងកូរ៉េខាងត្បូងនឹងកូរ៉េខាងជើងបានចាប់ផ្តើមឡើងនៅវេលាម៉ោង៩ព្រឹក នៅបន្ទប់ទំនាក់ទំនងតាមខ្សែទូរស័ព្ទរវាងប្រទេសទាំងពីរ »។
កាលពីថ្ងៃទី៣ ខែមេសា លោកស្រី Kim Yo-jong ប្អូនប្រុសបង្កើតរបស់មេដឹកនាំគីម ជុងអ៊ុន បានប្រតិកម្មយ៉ាងខ្លាំងទៅលើការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Suh Wook ដែលបានបញ្ជាក់ពីសមត្ថភាពរបស់ទីក្រុងសេអ៊ូលក្នុងការវាយប្រហារទីក្រុងព្យុងយ៉ាង។ លោកស្រី Kim Yo-jong បញ្ជាក់ថា សកម្មភាពខាងលើរបស់កូរ៉េខាងត្បូងគឺជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិភាពក្នុងតំបន់។
កាលពីថ្ងៃទី១ខែមេសា រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បានប្រកាសថា កម្លាំងទាហានរបស់ប្រទេសខ្លួនមានសមត្ថភាពវាយប្រហារចំគោលដៅ
ខ្ពស់ទៅលើទីបញ្ជាការ និងទីតាំងមីស៊ីលរបស់កូរ៉េខាងជើង ប្រសិនបើទីក្រុងសេអ៊ូលរងការវាយប្រហារនោះ៕ ដោយធីរីណា

...

រូបថត​ :​ Yonhap

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print