មែនក៏អីថាៈ​ សុខ សោម៉ាវត្តី លាក់ទុក្ខក្នុងទ្រូង? ? ?

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងបែកស្នេហ៍របស់តារាសម្តែង សុខសោម៉ាវត្តី និងលោក ទូច ដាណារ៉ា បានលេចធ្លាយក្នុងចង្កោមអ្នកសិល្បៈអស់រយៈពេលជាច្រើនខែមកហើយ បើទោះបីជានាងបានសម្តែងអាការៈដូចគ្មានរឿងអ្វីកើតឡើងក៏ដោយ។ តារាសម្តែងស្រីរូបនេះតែងបង្ហាញវត្តមានគ្រប់កម្មវិធីរបស់អ្នកសិល្បៈជាមួយនឹងទឹកមុខញញឹញញញែមប៉ុន្តែនាងខកខានក្នុងការបង្ហាញវត្តមានរួមជាមួយប្តីឡើយដែលអ្នកសិល្បៈលើកឡើងថា នាងកំពុងតែញញឹមដើម្បីបន្លប់ទុក្ខសោកនៅក្នុងចិត្តប៉ុណ្ណោះឬញញឹមមែនតែបេះដូងយំ​ ។

​បន្ទាប់ពីសម្រាលបានកូនស្រីស្រស់សោភាម្នាក់ បានធ្វើឲ្យមហាជនយល់ថា ចំណងស្នេហាតារាសិល្បៈ និងកូនប្រុសមន្ត្រីធំខាងលើអាចនឹងកាន់តែរឹងមាំខ្លាំងឡើង ។ ប៉ុន្តែការរំពឹងហាក់នៅឆ្ងាយខណៈដែលដំណឹងចែកផ្លូវគ្នាដោយស្ងាត់ៗបានផ្ទុះឡើងកាន់តែខ្លាំងបើទោះបីជា សុខ សោម៉ាវត្តីព្យាយាមទាញផ្ជិតមកវិញក្តី។ អ្វីដែលគេកត់សម្គាល់នោះដែរតារាស្រីរូបនេះបានសម្រេចចិត្តថតខ្សែភាពយន្តដោយមិនបង្អង់ដៃ បើទោះបីជាពេលខ្លះមានឈុតឆាកមួយចំនួនត្រូវបានតួអង្គប្រុសប៉ះពាល់រាងកាយខ្លះក្តី ហើយកន្លងមកដើម្បីបន្ធូភាពតានតឹងក្នុងចិត្តនាងបានបង្ហោះសារទុក្ខសោកមួយចំនួនលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាញឹកញាប់។

​ទោះជាយ៉ាងណាក្នុងជំនួបផ្ទាល់ថ្មីៗនេះនាងស្នើមិនធ្វើការបកស្រាយចំពោះរាល់សំណួរដែលពាក់ព័ន្ធនឹងជីវិតឯកជនពិសេសរឿងប្តី។ ប៉ុន្តែនាងសារភាពថា ស្ថានភាពសិល្បៈរបស់ខ្លួនគឺសឹងមិនអាចឲ្យនាងមានពេលចូលផ្ទះឬមើលថែកូនស្រីនោះទេ គឺមកពីនាងមិនចង់ឲ្យឱកាសទាំងនោះរបូតពីដៃទើបត្រូវតែទទួល ដោយសូម្បីតែការងារនៅតម្រូវឲ្យនាងចុះខេត្តឆ្ងាយៗក៏ដោយ។

​ជាមួយគ្នានេះប្រភពពីអ្នកសិល្បៈលើកឡើងថា ជាយូខែមកហើយដែលដំណឹងរស់នៅបែកផ្ទះគ្នារវាង សុខ សោម៉ាវត្តី និង ស្វាមីត្រូវបានផ្ទុះឡើង។ អ្នកជិតដិតនាងរូបនេះលើកឡើងថា ទំនាស់ស្នេហារវាងនាងនិងស្វាមីកាន់ស្រូចស្រាវឡើងក្រោយពីសុខ សោមោវត្តីសម្រេចចិត្តទទួលយកការថតខ្សែភាពយន្តស្ទើគ្មានពេលសូម្បីតែមួយថ្ងៃដើម្បីទៅមើលថែកូនស្រី។

ប្រភពបន្តទៀតថា ការទទួលយកការថតខ្សែភាពយន្តនេះព្រោះតែនាងក៏ត្រូវការចំណូលដើម្បីពង្រឹងការរស់នៅផ្ទាល់ខ្លួនក្រោយពីកាត់ផ្តាច់ចំណងស្នេហ៍ជាមួយប្តី។ គេក៏ឧស្សាហ៍ឃើញតារាស្រីរូបនេះធ្វើទឹកមុខស្រងូតស្រងាត់ប្លែកខុសពីចរិកធម្មជាតិរបស់នាងដែលចូលចិត្តលេងសើចច្រើន។ ប្រភពខាងលើលើកឡើងថា ការចូលរួមកម្មវិធីសប្បាយៗរបស់មិត្តរួមអាជីពគឺដើម្បីបន្លប់ទុក្ខសោកដែលរួមរិតជីវិតនាងប៉ុណ្ណោះ។ អ្វីដែលសំខាន់គឺនាងកំពុងតែស្រវាការងារដើម្បីបន្លប់ទុក្ខ និងរកប្រាក់ចំណូលដើម្បីពង្រឹងខ្លួនឯងដោយមិនចាំបាច់ពឹងពាក់លុយស្វាមីជាអ្នកមានទ្រព្យនោះទេ។

គួររំលឹកដែរថាសុខសោម៉ាវត្តីបានរៀបការ ជាមួយកូនប្រុសរបស់លោក ទូច ណារ៉ុថ អតីតស្នងការនគរបាល រាជធានីភ្នំពេញ លោក ទូច ដាណារ៉ា ហៅ ពេជ្រកាលពីអំឡុងចុងឆ្នាំ២០១២ហើយនាងទទួលបានចំណងដៃកូនស្រីម្នាក់ដែលប្រសូត្រនាពាក់កណ្តាលឆ្នាំ២០១៣។ ដំណឹងបែកស្វាមីក្រៅរបងតុលាការរបស់នាងបានផ្ទុះឡើងកាលពីអំឡុងចុងឆ្នាំ២០១៥មកម្ល៉េះហើយវានៅតែបន្តរហូតមកដល់បច្ចុប្បន្ន៕

20160427200658

20160427200657

20160427200658 (1)

20160427200658 (2)

ដោយ៖ វឌ្ឍនា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print