រដ្ឋបាលខណ្ឌឫស្សីកែវ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ19 នៅក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ នាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ-19 ជាពិសេសជំងឺដែលបំម្លែងថ្មី អូមីក្រុង កំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា ហើយរីករដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ក្នុងការទប់ស្តាត់ និង ជំរុញឲ្យអាជ្ញាធរទាំង១៤ខណ្ឌយកទឹកទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងទុក្ខលំបាក ជីវភាព ក្នុងអំឡុងពេលជំងឺនេះ កំពុងរីករាលដាល។

ជាក់ស្តែងនៅថ្ងៃទី០៤​ ខែមេសា​ ឆ្នាំ២០២២​ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ​ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា តាមរយ: ឯកឧត្តម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់គ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ19 នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ចំនួន 12 គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបាន ៖ ថវិកា 2លាន អង្ករ 25គីឡូក្រាម មី 01កេស ទឹកត្រី 01យួរ និង ត្រីខរ01 យួរផងដែរ។

ចុងក្រោយ លោក ឯក ឃុន ដឿន អភិបាលខណ្ឌឬស្សីកែវបានបានសូមណូមពរ ឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ត្រូវរក្សា ៣កុំ ៣ការពារ រក្សាគម្លាតឲ្យបានត្រឹមត្រូវក្នុងការប្រយុត្តប្រឆាំងជំងឺកូវីដ-19 មិនឲ្យរីករាលដាលក្នុងសហគមន៍បន្តទៀត៕

...

ដោយ ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print