សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំមានកិត្តិយសបានចូលរួមប្រគល់សញ្ញាបត្រ ដល់សិស្សនិស្សិត សាកលវិទ្យាល័យធនធានមនុស្សជាង ១៥៨៩ នាក់នៅវិទ្យាស្ថានជាតិអប់រំ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ ខ្ញុំមានកិត្តិយសបានចូលរួមប្រគល់សញ្ញាបត្រ ដល់សិស្សនិស្សិត សាកលវិទ្យាល័យធនធានមនុស្សជាង ១៥៨៩ នាក់ មាននិស្សិតថ្នាក់វិជ្ជាជីវៈ និស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

សូមសិស្សនិស្សិតខិតខំសិក្សា ទោះបីមានការបន្តុះបង្អាប់មាក់ងាយពីក្រុមអ្នកនយោបាយមួយចំនួនដែលមើលងាយដល់សញ្ញាបត្រក្នុងប្រទេសក៏ដោយ។ ពួកគេនៅក្រៅប្រទេសក៏មិនច្បាស់ថាបានទទួលការអប់រំខ្ពស់បញ្ចប់បរិញ្ញាបត្រទាំងអស់គ្នានោះដែរ។ ដើម្បីអនាគតល្អ គឺយុវជនយុវនារីត្រូវយកចិត្តទុកដាក់រៀនសូត្រ ហើយចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទទន្ទឹមនឹងនោះដែរ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិដែលបានផ្តល់ជាមតិយោបល់ក្នុងការផ្តល់ទឹកជូនប្រជាពលរដ្ឋ។

ខ្ញុំសូមអំពាវនាវសារជាថ្មី ដល់ក្រុមហ៊ុនឯកជន អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច យុវជនកាកបាទក្រហម យុវេជនកាយរិទ្ឋ និងយុវជនគណ និងមិនត្រូវធ្វើអោយឪពុកម្តាយពិបាកចិត្តឡើយ។បក្សប្រជាជន ព្រមទាំងព្រះសង្ឃទូទាំងប្រទេស សូមចូលរួមជួយផ្តល់ទឹកដល់បងប្អូនដែលកំពុងត្រូវការទឹកទទួលទានចាំបាច់ក្នុងពេលនេះ៕

13055469_1004258302956000_2588860811122800499_n

13077038_1004258356289328_3627276430040066168_n

13103409_1004258332955997_5459587928984057497_n

12115818_1004258319622665_3016255754242111923_n

13083332_1004258506289313_887561206672886266_n

13087713_1004258519622645_4117262540247488752_n

13087742_1004258429622654_1036137400867412398_n

13100792_1004258692955961_657427042670950429_n

13103372_1004258646289299_3319527433335665375_n

12115822_1004258636289300_4968316848639114572_n

13043278_1004258786289285_9219786590739325841_n

13043794_1004258762955954_7902561633955508960_n

13051578_1004258956289268_5930772367267629728_n

13051653_1004258832955947_4927889277789378373_n

ដោយ៖ សុខ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print