បោះឆ្នោតនៅរដ្ឋចំនួន៥ លោកស្រីហីុលឡារី គ្លីនតុន និងលោកដូណាល់ត្រាំទទួលបានជ័យជម្នះ

ចែករំលែក៖

នៅថ្ងៃទី២៧ ខែមេសា មហាសេដ្ឋី ដូណាល់ ត្រាំ ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតនៅរដ្ឋចំនួន៥នៅសហរដ្ឋអាមេរិកក្នុងនោះមានរដ្ឋPennsylvania, Connecticut, Delaware, Rhode Island និងរដ្ឋ Maryland ជាមួយនឹងជ័យជម្នះនេះលោកដូណាល់ ត្រាំ កាន់តែចូលដល់កៀកតំណែងតំណាងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។

ក្នុងពេលជាមួយគ្នានេះគណបក្សប្រជាធិបតេយ្យ លោកស្រីហ៊ីលឡារី គ្លីនតុន ក៏ទទួលបានសំឡេងគាំទ្រខ្ពស់នៅក្នុងរដ្ឋខាងលើនេះដែរ ។ ទាំងនោះហើយលោកស្រីគ្លីនតុនអាចនឹងក្លាយជាតំណាងរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោត។

ពលរដ្ឋអាមេរិកក៏បង្ហាញក្តីសង្ឃឹមថា ប្រទេសមហាអំណាចទីមួយនៅលើពិភពលោកនឹងមានប្រធានាធិបតីជាស្ត្រីក្នុងការដឹកនាំសហរដ្ឋអាមេរិកនិងពិភពលោកទាំងមូល។ ជាមួយនឹងបទពិសោធន៍នៅក្នុងការដឹកនាំតាំងពីលោកស្រីនៅជាភរិយាប្រធានាធិបតី២អាណត្តិ និងពេលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិកដែលបានបំបែក ឯតទគ្គកម្មជារដ្ឋមន្ត្រីការបរទេសអាមេរិកបំពេញទស្សនកិច្ចក្រៅប្រទេសច្រើនបំផុត ក្នុងចំណោមរដ្ឋមន្ត្រីការបរទេសអាមេរិកទាំងអស់។ ដូច្នេះលោកស្រីមានសង្ឃឹមខ្ពស់នៅក្នុងការយកឈ្នះលើបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋដែលមានលោកដូណាល់ ត្រាំ កំពុងតែនាំមុខនោះ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះប្រសិនបើលោកស្រីគ្លីនតុនជាប់ឆ្នោតប្រធានាធិបតីអាមេរិកលោកស្រីនឹងជ្រើសរើសគណៈរដ្ឋមន្ត្រីបម្រើការនៅក្នុងជួររដ្ឋាភិបាលថ្មីដែលមានស្ត្រីរហូតដល់៥០ភាគរយ ។ លោកស្រីមានគម្រោងបង្កើតរដ្ឋាភិបាលដែលមានមន្ត្រីរដ្ឋាភិបាលជាស្ត្រីដឹកនាំដល់ទៅពាក់កណ្តាលឯណោះ។

លោកស្រីគ្លីនតុន បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថា លោកស្រីនឹងធ្វើឲ្យមានតុល្យភាពនៅក្នុងជួរដឹកនាំរដ្ឋដោយសារតែនៅអាមេរិកនាពេលនេះបុរសនិងស្ត្រីមាន៥០ភាគរយដូចគ្នា។

កន្លងមកលោកស្រីគ្លីនតុនទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យក្នុងរដ្ឋញូវយ៉កដែលជារដ្ឋសំខាន់មួយដើម្បីក្លាយទៅជាបេក្ខភាពប្រធានាធិបតីពេញលេញសម្រាប់ប្រកួតប្រជែងជាមួយគណបក្សសាធារណរដ្ឋដែលមានមហាសេដ្ឋីដូណាល់ ត្រាំ កំពុងតែនាំ មុខផងដែរ។

ការបោះឆ្នោតនៅអាមេរិកនឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ តាមការស្ទង់មតិឲ្យដឹងថា គណបក្សលោក ស្រីហ៊ីលឡារី គ្លីនតុន ទទួលបានការគោរព ស្រលាញ់ជាងបេក្ខភាពមកពីគណបក្សសាធារណរដ្ឋទាំងនោះហើយដែលបញ្ជាក់ថា លោកស្រីនឹងក្លាយជាប្រធានាធិបតីស្រីនៅក្នុងប្រទេសនេះ ៕

ses (4)

ses (5)

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print