បោះឆ្នោតហ្វីលីពីន បេក្ខភាពប្រធានាធិបតីស្រី កំពុងទទួលបានការគាំទ្រខ្ពស់

ចែករំលែក៖

លទ្ធផលស្ទង់មតិម្ចាស់ឆ្នោតកាលពីថ្ងៃទី៦ខែមេសាបង្ហាញឱ្យ

ឃើញថា លោកស្រី Robredo កំពុងតែបណ្តេញប្រកៀកប្រកិតអ្នកនាំមុខគឺលោក Marcosនៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន។
នៅក្នុងរយៈពេលជាង១ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីននឹងចូលមកដល់ ។ នៅពេលនេះ អនុប្រធានាធិបតីកំពុងតែកាន់អំណាច លោកស្រី Leni Robredo កំពុងតែទទួលបានការគាំទ្រកើនឡើង ប្រដេញជាមួយបេក្ខភាព កំពុងតែនាំមុខគឺលោក Ferdinand Marcos Jr នៅក្នុងការស្ទង់មតិកាលពីថ្ងៃទី ៦ខែមេសា។ លោកស្រី Leni Robredo អាយុ៥៦ឆ្នាំ ជាមេធាវីសិទ្ធិមនុស្ស និងជាប្រមុខដឹកនាំបក្សប្រឆាំងហ្វីលីពីន ។
តាមការស្ទង់មតិរបស់ Pulse Asia ដែលបានធ្វើឡើងកាលពីពាក់កណ្តាលខែមីនា ហើយបានប្រកាសលទ្ធផលនៅថ្ងៃទី ៦ខែមេសាបង្ហាញឱ្យឃើញថា លោកស្រី Leni Robredo ទទួលបានការគាំទ្រ២៤% គឺច្រើនជាងកាលពីខែកុម្ភៈដែលមានតែ ១៥%ប៉ុណ្ណោះ ។ ចំណែកការគាំទ្រ លោក Ferdinand E. Marcos បានថយចុះពី ៦០% នៅសល់តៃ ៥៦% ប៉ុណ្ណោះ ។
ចំណែកបេក្ខភាពផ្សេងទៀតដូចជា អភិបាលក្រុងម៉ានីល លោក”Isko Moreno” Domagoso ទទួលបានការគាំទ្រ ៨% និងអតីតកីឡាករប្រដាល់អន្តរជាតិ លោក
ម៉ាន់នី ប៉ាក់គីអៅ ទទួលបានការគាំទ្រ ៦% និងសមាជិកព្រឹទ្ធសភា Panfilo Lacson ទទួលបានការគាំទ្រ ២% តែប៉ុណ្ណោះ៕ ដោយធីរីណា

រូបថត​ :​ AFP

...

រូបថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print