នារីវ័យក្មេងម្នាក់បើករថយន្ដToyota Prius វ៉ា​ជែង​មិនប្រយ័ត្នត្រូវ​រថយន្ត​បែន​ដឹក​ខ្សាច់​បេីក​បុក​ពីចំហៀងរងការ​ខូចខាត​

ចែករំលែក៖

​ ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បានបេីក​រថយន្ត Toyota Prius វ៉ាជែង​ខាង​ស្ដាំ​ដៃ​មិនប្រយ័ត្ន ហើយបួង​ចង្កូត​ទៅ​រក​ផ្លូវឆ្វេងដៃ​វិញ​ក៏ត្រូវរថយន្ត​បែន​ដឹក​ខ្សាច់​បេីក​មក​ពីក្រោយ​ជាន់ហ្រ្វ័ង​មិន​ទាន់​ជ្រុល​ទៅ​បុក​ ពីចំហៀងពេញទំហឹង បណ្តាល​ឱ្យរថយន្ត Prius រងការ​ខូចខាត​យ៉ាង​ដំណំ​ បង្កឱ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរកាលពីវេលា​ម៉ោង​៨និង​៣០នាទីយប់​ថ្ងៃ​ទី​៨​ ខែ​មេសា​ ឆ្នាំ​២០២២​ ទល់មុខ​ដេប៉ូ​ខ្សាច់​មួយកន្លែង តាមបណ្ដោយផ្លូវ​ជាតិ​លេខ​២ ក្នុងសង្កាត់​ចាក់​អង្រែ​លេី​ ខណ្ឌ​មានជ័យ​ ។
​ យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​គេឃើញ​នារី​វ័យក្មេង​ម្នាក់​បេីក​រថយន្ត Toyota Prius ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2AV- 1572 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ ពី​ជើង​ទៅ​ត្បូង​ លុះ​មកដល់​ចំណុច​កេីត​ហេតុ​ក៏បាន​បេីក​វ៉ា​ជែង​ខាង​ស្ដាំ​ដៃ​ គាប់​ជួន​ពេល​នោះ​មានជួប​ឧបសគ្គ​នៅ​ខាង​មុខ​ទើបធ្វើ​ឱ្យនារី​ជាអ្នក​បេីក​រថយន្ត​បានបួង​ចង្កូត​គេច​មក​ខាង​ឆ្វេង​ដៃ​វិញ​ចូល​មក​គន្លង​រថយន្ដ​ក៏ត្រូវបុរស​ម្នាក់​ទៀត​បេីក​រថយន្ត​ប្រភេទ​បែន​ដឹក​ខ្សាច់​ ម៉ាក​ SHACMAN ពណ៌ស​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 3F-7598 បានធ្វើ​ដំណើរ​ស្រប​ទិសគ្នា​ក្នុងល្បឿនលឿនល្មម និងជាន់ហ្រ្វ័ង​មិន​ទាន់​ក៏ជ្រុល​ទៅ​បុក​រថយន្ត Toyota Prius ចំពីចំហៀងពេញទំហឹង និងរុញ​កាត់​ទទឹង​ផ្លូវ​ បណ្ដាល​ឱ្យរថយន្ត Toyota Prius រងការ​ខូចខាត​មួយ​ចំហៀង​ខាង​ឆ្វេង​យ៉ាងដំណំ តែ​មិន​មានអ្នកណាម្នាក់គ្រោះថ្នាក់​ដល់អាយុជីវិតឡើយ ។ រីឯរថយន្ត​បែន​ដឹក​ខ្សាច់​វិញ​គ្រាន់តែរងការ​ខូចខាត​ផែ្នក​ខាង​មុខ​បន្តិច​បន្តួច​ប៉ុណ្ណោះ ហើយ​ក៏មិន​មាន​រងគ្រោះ​ដល់​មនុស្ស​ដូច​គ្នា​ដែរ។
​ ជាក់ស្ដែងក្នុង​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការ​កកស្ទះ​ចរាចរណ៍​មួយ​សន្ទុះ​ផងដែរ​ ទម្រាំតែ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​បាញ់​ថ្នាំ​ហេីយ​ឱ្យភាគី​ទាំង​សងខាង​បេីក​រថយន្ត​អែប​កៀន​ដេីម្បី​ធ្វើ​ការ​សម្របសម្រួល​ ទេីប​ចរាចរណ៍​បាន​ធូរស្រាល​ឡេីង​វិញ​ ។
​ ក្រោយ​មក ភាគី​ទាំង​សងខាង​បានសម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​តូយ៉ូតា​ព្រូសទាមទារ​ឱ្យខាង​រថយន្ត​បែន​ដឹក​ខ្សាច់​យក​រថយន្ត​របស់​ខ្លួន​ទៅ​ជួសជុល​ឱ្យវិញ​ តែ​ខាង​រថយន្ត​បែន​ដឹក​ខ្សាច់​អត់​ព្រម​នោះ​ទេ​ ដោយ​និយាយ​ថា​រថយន្ដ​របស់​គាត់​មិន​មែន​ជា​អ្នក​ខុស​ឡើយ ។ បន្តិច​ក្រោយ​មក​ទេីប​មាន​ការ​សម្របសម្រួល​ពី​សមត្ថកិច្ច​ ហើយខាង​រថយន្ត​បែន​ដឹក​ខ្សាច់​បានសង​សំណង​ទៅ​ខាង​រថយន្ត​តូយ៉ូតា​ព្រូស​ចំនួន​៣០០ដុល្លារ​ដើម្បី​បញ្ចប់​រឿង​នៅនឹងកន្លែង៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print