ឆេះរថយន្ត Prius មួយគ្រឿងទាំងស្រុង ផ្ដើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ ៖​ មានករណីអគ្គិភ័យមួយបានឆាបឆេះរថយន្ត​មួយគ្រឿង​​ស្ថិតនៅត្រង់ចំណុចស្ពានស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលា​ម៉ោង​១២និង៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី០៩​ ខែមេសា ឆ្នាំ២០២២ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុននឹងកើតមានអគ្គិភ័យឆាបឆេះរថយន្តខាងលើគឺមានបុរសម្នាក់បើករថយន្តម៉ាក Toyota Prius មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BJ-0755 តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីកើតទៅលិចឆ្លងកាត់ខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ហើយខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តបែកកង់ និងផ្ទុះពោង កល់លើខឿនផ្លូវទៅមុខលែងរួច ។ ភ្លាមនោះស្រាប់តែមានផ្សែងហុយចេញពីប្រអប់ក្បាលរថយន្តជាខ្លាំង ទើបតៃកុងរថយន្តចុះពីលើរថយន្តស្រវេស្រវារកទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែដោយសារទីតាំងកើតហេតុពិបាករកអ្វីដែលយកមកពន្លត់ភ្លើងបានទើបព្រះអគ្គីបានឆាបឆេះរាលដាលកាន់តែខ្លាំងឡើងៗ រហូតស្ទើរតែឆេះតួរថយន្តទាំងស្រុងទើបរថយន្តបង្ការ សង្គ្រោះអគ្គិភ័យចំនួន១គ្រឿងបានចុះមកដល់និងធ្វើការតទុយយោទឹកបាញ់ពន្លត់ភ្លើងឆេះរថយន្តខាងលើឲ្យរលត់ទៅវិញជាស្ថាពរ ។
សមត្ថកិច្ចបានឱ្យដឹងដែរថា ក្នុងករណីអគ្គិភ័យដែលឆាបឆេះរថយន្ត Toyota Prius ១គ្រឿងខាងលើនេះគឺផ្ដើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុកខឿនផ្លូវបណ្ដាលឱ្យឆ្លងចរន្តអគ្គិសនីឆាបឆេះរថយន្តបង្កតែម្ដង តែមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ )ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងផងដែរ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print