ប្រទេសថៃ៖ សេចក្ដីរាយការពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែនកាលពីថ្ងៃទី៨មេសា ២០២២នេះថា កម្លាំងការពារព្រំដែនខេត្តស្រះកែវ កងកម្លាំងបូរផា បង្កើនការរិតបន្តឹងបញ្ហាការលួចចូលប្រទេសដោយខុសច្បាប់ និងការនាំទំនិញខុសច្បាប់គ្រប់ប្រភេទចេញ-ចូលបរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយកម្លាំងទាហានប្រាណទី១២០៣ សហការជាមួយកម្លាំងទាហានអង្គភាពទី១១១ បានល្បាតនិងឃ្លាំមើលក្នុងភូមិសាស្រ្តទទួលខុសត្រូវ ប្រទះឃើញមនុស្សគួឲ្យសង្ស័យ ដើរតាមច្រករបៀងសំដៅមកប្រទេសថៃ បរិវេណភូមិមើន សំបូរណ៍ ឃុំស្រុកតាព្រះយ៉ា ខេត្តស្រះកែវចំនួន១២នាក់ ក្នុងនោះប្រុស២ ស្រី៥ ក្មេងប្រុស២នាក់និងក្មេងស្រី៣នាក់ ទើបសមត្ថកិច្ចចូលទៅត្រួតពិនិត្យជំហ៊ានដំបូង មិនឃើញមានឯកសារធ្វើដំណើរ និងស្នាក់នៅក្នុងប្រទេសថៃ។
សេចក្ដីរាយការថាក្រោយពីសមត្ថកិច្ចថៃសួនាំ ពួកគេបានសារភាពថា ធ្វើដំណើរមកពីខេត្តសៀមរាប ដើម្បីទៅធ្វើការនៅក្នុងស្រុកតាព្រះយ៉ា ខេត្តស្រះកែវ មិនមានមេខ្យល់នាំផ្លូវ ទើបសមត្ថកិច្ចថៃឃុំខ្លួនបណ្ដេញឲ្យត្រឡប់ទៅប្រទេសវិញ។
ក្រោយមកទៀត កម្លាំងសមត្ថកិច្ចថៃខាងលើ នៅបានចាប់ឃុំពលករខ្មែរ៤នាក់ទៀតក្នុងនោះប្រុសម្នាក់និងស្រី៣នាក់ ដែលដើរចូលមកប្រទេសថៃតាមច្រករបៀងក្នុងភូមិទព័សៀម ឃុំស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ដោយពួកគេខាងលើធ្វើដំណើរមកពីស្រុក វាត់ថះណា ណះខន ខេត្តស្រះកែវ ត្រូវការធ្វើដំណើរត្រឡប់ទៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ខណៈដូចគ្នានេះដែរ កម្លាំងទាហានប្រាណកងរយទី១២០២ កងកម្លាំងបូរផា បានចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ក៏បានចាប់ឃុំជនជាតិខ្មែរ កំពង់ធ្វើដំណើរតាមច្រករបៀងសំដៅចូលមកប្រទេសថៃ ត្រង់បរិវេណភូមិ មើន សំបូរណ៍ ឃុំស្រុកតាព្រះយ៉ា ខេត្តស្រះកែវចំនួន៩នាក់ ក្នុងនោះប្រុស៥ ស្រី៣ និងក្មេងស្រីម្នាក់ បន្ទាប់ពីសមត្ថកិច្ចថៃសួរនាំជំហ៊ានដំបូង បានឲ្យដឹងថា មានភូមិលំនៅស្រុកពួក ខេត្តសៀមរាប ចង់ធ្វើដំណើរទៅធ្វើការសំណង់នៅក្រុងបាងកក។
សេចក្ដីរាយការខាងលើបញ្ជាក់ថាបន្ទាប់មកទៀតសមត្ថកិច្ចថៃបានចាប់ឃុំពលករខ្មែរចំនួន៦នាក់បន្ថែមទៀត ក្នុងនោះប្រុស៤និងស្រី២នាក់ដើរចូលមកប្រទេសថៃតាមច្រករបៀង ក្នុងភូមិណង យ៉ាកែវ ឃុំស្រុកគោកឃ្យូង ខេត្តស្រះកែវ។យ៉ាងណាក៏ដោយ សមត្ថកិច្ចថៃបន្តចាប់ឃុំពលករខ្មែរបានបន្ថែម៧នាក់ទៀត ដែលដើរចូលប្រទេសថៃតាមច្រករបៀង បរិវេណព្រៃល្បាសព្រំប្រទល់រវាងភូមិកែវពេជ្រផ្លយ-មើន សំបូរណ៍ ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ នៅពេលសមត្ថកិច្ចថៃសួរនាំបានឲ្យដឹងថា ពលករខ្មែរក្រុមនេះ ចង់ធ្វើដំណើរទៅធ្វើការនៅខេត្តរះយ៉ង,ឈុន បូរីក្រោយសួរចម្លើយក៏បានបញ្ជូនទៅឲ្យជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមនិតិវិធីបន្ត៕
ករណីខាងលើយើងមិនទាន់ទទួល
ព័ត៏មានពីមន្ត្រីកុងសុលប្រចាំខេត្តស្រះកែវនៅឡើយ ព្រោះគ្មានលេខទូរសព្ទទំនាក់ទំនង៕
ដោយ៖ វណ្ណា