លោកសរ សុដានី ចាត់ទុកប្រជាការពារជាកម្លាំងគាំទ្រស្នូលនិងសំខាន់បំផុតក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកសរ សុដានីអភិបាលរងក្រុងស្វាយរៀងបានចាត់ទុកប្រជាការពារជាភូមិជាកម្លាំងគាំទ្រស្នូលនិងសំខាន់បំផុតក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីផ្តល់ក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការថ្លែងបែបនេះរបស់អភិបាលរងក្រុងស្វាយរៀងបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាការពារភូមិ នាព្រឹកថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២២ដែលមានការចូលរួមពីកែវ សុថាស្នងការរងនគរបាលខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងលោកកែនរិទ្ធី អធិការដ្ឋាននគរបាលក្រុងលោកស្រីចៅសង្កាត់រងស្វាយរៀងនិងសមត្ថកិច្ចដែលពាក់ពន្ធ័ជាច្រើននាក់ផងដែរ។

លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង
បានថ្លែងនូវការកោតសរសើរដល់ប្រជាការពារភូមិដែលជាកម្លាំងស្ម័គ្រចិត្តបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដែលជាកម្លាំងស្នូលនាពេលកន្លងមក ក្នុងការអនុវត្តសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចផងដែរ។

បន្ទាប់មកលោកកែវ សុថាស្នងការរងនគរបាលខេត្តស្វាយរៀង
ក៏បានថ្លែងជំរុញដល់ប្រជាការពារភូមិទាំអស់ក្នុងសង្កាត់ស្វាយរៀងសូមបន្តយកចិត្ត​ទុកដាក់បន្ថែមទៀតដេីម្បីសុខសុវត្ថិភាព​និងការអភិវឌ្ឍក្នុងមូលដ្ឋានយេីង​ និងចូលរួមឱ្យបានកាន់តែសកម្មលេីការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ និងគ្រឿងញៀនគ្រប់ប្រភេទនិងបន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនជាពិសេសក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខនេះ។

ក្នុងឪកាសនោះលោក សរសុដានី និងលោកម៉េងសានអនុប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង ក៏បានឧបមត្ថថវិការចំនួន៥០០ដុល្លារនិងលោកកែវ សុថាស្នងការរងនគរបាលខេត្តស្វាយរៀងចំនួន៧០០ដុល្លារសរុបថវិការ១២០០ដុល្លារផងដែរ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print