អាល្លឺម៉ង់ប្រកាសឈប់ផ្តល់អាវុធឲ្យប្រទេសអ៊ុយក្រែន

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht បានប្រកាសថា កម្លាំងទាហានប្រទេសនេះមិនអាចផ្គត់ផ្គង់អាវុធបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែននោះឡើយ ។
នៅក្នុងបទសម្ភាសន៍ដែលបានប្រកាសកាលពីថ្ងៃទី៩ខែមេសារដ្ឋមន្ត្រី Christine Lambrecht បានប្រកាសថា «យើងទាំងអស់គ្នាគឺមានភារកិច្ចជួយដល់អ៊ុយក្រែននៅក្នុងសង្គ្រាមនេះ ប៉ុន្តែប្រភពជំនួយរបស់យើងមានកំណត់»។
លោកស្រីChristine Lambrecht) បាននិយាយថាអាល្លឺម៉ង់មិនអាចផ្គត់ផ្គង់អាវុធ ចេញពីឃ្លាំងរបស់ខ្លួនឱ្យអ៊ុយក្រែនទៀតនោះទេ ដោយសារតែការផ្ដល់អាវុធមានព្រំដែនកំណត់។ នេះបើតាមការដកស្រង់ចេញផ្សាយពី សារព័ត៌មាន DW នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ អោកស្បឺហ្គឺ អាល់ហ្កេម៉ែន (Augsburger Allgemeine) កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោកស្រី ឡំប្រ៊ិច បានបញ្ជាក់ដូច្នេះថា «ពាក់ព័ន្ធនឹងការប្រគល់អាវុធឱ្យអ៊ុយក្រែនចេញពីឃ្លាំងអាវុធអាល្លឺម៉ង់, ខ្ញុំសូមនិយាយដោយស្មោះថា បច្ចុប្បន្នយើងបានឈានដល់ដែនកំណត់ហើយ»។ លោកស្រីបន្ថែមថា យោធាអាល្លឺម៉ង់ត្រូវតែចូលរួមការពារសន្តិសុខជាតិ និងសម្ពន្ធមិត្ត ហើយវាមិនមែនមានន័យថាអាល្លឺម៉ង់មិនអាចជួយអ៊ុយក្រែនតាមវិធីផ្សេងទៀតនោះឡើយ។
ការលើកឡើងរបស់លោកស្រី Christine Lambrecht កើតមានឡើងនៅចំពេលមានការអំពាវនាវកាន់តែច្រើនទាំងក្នុង និងក្រៅស្រុកឱ្យអាល្លឺម៉ង់បង្កើនការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ខណៈដែលមានការរិះគន់ថា ទីក្រុងប៊ែរឡាំងមានភាពយឺតយ៉ាវក្នុងការបញ្ជូនអាវុធឱ្យអ៊ុយក្រែន យកទៅប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី៕ ដោយធីរីណា

...

រូបថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print