នៅក្នុងការបោះឆ្នោតជុំទីមួយ មានពលរដ្ឋបារាំងប្រមាណ៤៨លាននាក់នឹងទៅបោះឆ្នោតជ្រើសរើសបេក្ខភាពដែលខ្លួនពេញចិត្តនៅក្នុងចំណោម១២បេក្ខភាពប្រធានាធិបតី។ ការបោះឆ្នោតជុំទីពីរនឹងធ្វើឡើងក្រោយការបោះឆ្នោតជុំទីមួយ២សប្តាហ៍ ។
នៅថ្ងៃទី១០ខែមេសា ពលរដ្ឋបារាំងនាំគ្នាទៅបោះឆ្នោតនៅវេលាម៉ោង៦ព្រឹក (ត្រូវនឹងម៉ោង១៣នៅកម្ពុជា)។ ចំណែកទឹកដីបារាំងនៅក្រៅប្រទេសដែលមាន Saint Pierre និង Miquelonបានបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៩ខែមេសា។
នៅក្នុងការស្ទង់មតិមុនពេលបោះឆ្នោត ប្រធានាធិបតីបារាំង លោកម៉ាក្រុង និងបេក្ខភាព លោកស្រី Marine Le Pen មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា អាចនឹងឈានដល់ការបោះឆ្នោតជុំទីពីរ៕ ដោយធីរីណា
...
រូបថត : AFP/TTXVN