លោក ហ៊ុនម៉ានី អញ្ជើញចូលរួមក្នុងពិធីបុណ្យដារលាន ប្រពៃណីកសិករខ្មែរ ដែលបានសម្របសម្រួលរៀបចំដោយអាជ្ញាធរខេត្ត និងវេទិកាសន្តិភាពកម្ពុជា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ បានថ្លែង  ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានចូលរួមក្នុងពិធីបុណ្យដារលាន ប្រពៃណីកសិករខ្មែរ ដែលបានសម្របសម្រួលរៀបចំដោយអាជ្ញាធរខេត្ត និងវេទិកាសន្តិភាពកម្ពុជា នៅស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង។

លោកបន្តថា,  ក្រៅពីបានចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋយើង ដែលបានប្រមូលទិន្នផលជាទីគាប់ចិត្តនាពេលនោះ ខ្ញុំក៏បានចូលរួមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក សមាជិកានៃវេទិកាសន្តិភាពកម្ពុជា ដែលបានសហការ និងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការរៀបចំពិធី ដ៏មានអត្ថន័យនេះ ដើម្បីត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។ 

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា គណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចប្រធានគណបក្ស តែងបើកចិត្តទូលាយឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ ដែលមានឆន្ទ:ស្មោះត្រង់ចូលរួមតាមគ្រប់លទ្ធភាពក្នុងការអភិវឌ្ឍជាតិ និងមាតុភូមិ ដែលស្មារតីនេះ បានឆ្លុះបញ្ចាំងពីបុព្វហេតុរបស់គណបក្សក្នុងការបង្រួបបង្រួមជាតិ ច្បាមឲ្យខាងតែបាននូវសន្តិភាព ដែលយើងទាំងអស់គ្នា បាន និងកំពុងទទួលផល។ 

តទៅមុខ យើងទាំងអស់គ្នា មិនថា មាននិន្នាការអ្វី ត្រូវរួមគ្នាឲ្យតម្លៃ និងការពារជាដាច់ខាតនូវសន្តិភាព ដែលយើងកំពុងតែមាននេះ។ ការរួមគ្នា ជាមួយនឹងបុព្វហេតុដ៏ថ្លៃថ្លានេះ ជាវិធីតែមួយគត់ ដែលយើងត្រូវបន្តទៅថ្ងៃអនាគត៕

  

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print