របួសធ្ងន់ស្រាល២នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូចន្លោះគីឡូម៉ែត្រលេខ១៧-១៨

ចែករំលែក៖

ខេត្តតាកែវ៖ យោងតារបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹង
នៅថ្ងៃអាទិត្យ ០៩កើតខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៦និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតក្នុងនៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ លើផ្លូវខេត្ត1TK1 ចន្លោះគីឡូមែត្រលេខ ១៧-១៨ រវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្រ្ចាស់ទិសគ្នា។
-ម៉ូតូម៉ាកហុងស្កុបពី សេរី២០២០ ពណ៍ខ្មៅ ពាក់លេខ កណ្តាល 1AP-9213 មានទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ អឿន រតនា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្តាល ខេត្តកណ្តាល (មិនពាក់មួកសុវត្ថិភាព)របួសស្រាល ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យបង្អែកអង្គរបូរី។
បានបុកជាមួយ៖
-ម៉ូតូម៉ាកហុងដាឌ្រីម C125 សេរី២០១៨ ពណ៍ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1Q-4976 មានទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ សន សារ៉េត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ មាននៅភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ (មិនពាក់មួកសុវត្ថិភាព) របួសធ្ងន់ និងអ្នករួមដំណើរ០២នាក់ ទី១ត្រូវជាប្រពន្ធឈ្មោះ សុខ គឹមយ៉ា អាយុ ២៨ឆ្នាំ មុខរបរកសិករ (មិនពាក់មួកសុវត្ថិភាព)របួសធ្ងន់ និងទី២កូនឈ្មោះ ថា ផារីន ភេទប្រុស អាយុ ០៩ឆ្នាំ (មិនពាក់មួកសុវត្ថិភាព) របួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ។
ចំពោះម៉ូតូទាំងគ្រឿងបានយកមករក្សាទុកដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print