ម៉ូតូ២គ្រឿងពន្លះគ្នារបួសធ្ងន់២នាក់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រម៉ូតូបុកគ្នាពេលបើកបញ្ច្រាសទិសគ្នាដែលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១០ខែមេសាឆ្នាំ២០២២នៅលើផ្លូវលំក្រាលក្រួសក្រហមត្រង់ចំណុចភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា អ្នកបើកបរម៉ូតូបង្កហេតុមានឈ្មោះសូ ឆាន់ណា អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខស្វាយរៀង១D-៤៩២៤។

ចំណែកភាគីរងគ្រោះមានឈ្មោះសូ ឆន អាយុ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាក ហុងដាគុបជ្រុង សេ៥០ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ១C-២១៨៥។

តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខស្វាយរៀង១D-៤៩២៤នៅលើផ្លូវលំក្រាលក្រួសក្រហមក្នុងទិសដៅពីកើតទៅលិចមិនប្រកាន់ស្តាំក៏ទៅបុកជាមួយម៉ូតូម៉ាកហុងដា គុបជ្រុង សេ៥០ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ១C-២១៨៥ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុអ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ហើយសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងនិងអូសយកមធ្យោបាយទាំងពីរគ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រស្រែ ដើម្បីដោះស្រាយនៅពេលក្រោយតាមច្បាប់៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print