ដូចអ្វីដែលបានព្យាករទុកជាមុន បេក្ខភាពពីររូបដែលនឹងទទួលបានការគំាទ្រខ្ពស់សម្រាប់បោះឆ្នោតជុំទីពីរនៅថ្ងៃទី២៤ខែមេសា គឺ ប្រធានាធិបតីម៉ាក្រុង និងបេក្ខភាពលោកស្រី Marine Le Pen ។ នេះជាការប្រកួតប្រជែងជាថ្មីដូចការបោះឆ្នោតកាលពីឆ្នាំ២០១៧ ដោយក្រុមអ្នកជំនាញមិនអាចព្យាករបានថាតើបេក្ខភាពណាមួយអាច
យកឈ្នះនោះឡើយ។
តាមការស្ទង់មតិសម្រាប់ការបោះឆ្នោតជុំទីពីរនៅថ្ងៃទី ២៤ខែមេសា ក្រោយការបោះឆ្នោតជុំទី១បានបញ្ចប់ទៅ បេក្ខភាពប្រធានាធិបតីលោក ម៉ាក្រុង ទទួលបានសំឡេងគាំទ្រ ៥១% ចំណែកលោកស្រី Marine Le Pen ទទួលបានការគំាទ្រ៤៩%។
លោក Gerard Araud អ្នកឯកទេសវិភាគនិងជាអតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅអាមេរិកបានលើកឡើងថា ស្ថានភាពនឹងខុសប្លែកពីឆ្នាំ២០១៧ ដោយសារតែពេលនោះលោកម៉ាក្រុងជាបេក្ខភាពថ្មីមនុស្សថ្មីនៅក្នុងនយោបាយបារាំង ។ ប៉ុន្តែនៅពេលនេះគោលនយោបាយរបស់លោកម៉ាក្រុង ដែលបានដឹកនាំបារាំងមួយអាណត្តិកន្លងមកបង្កឱ្យមានការបែកបាក់ក្នុងសង្គម។ ទាំងនោះហើយធ្វើឲ្យលទ្ធផលចុងក្រោយពិបាកសន្និដ្ឋានថា បេក្ខភាពណាមួយទទួលបានជ័យជម្នះនោះឡើយ។
ក្នុងពេលនេះដែរ សហគមន៍អឺរ៉ុបបានតាមដានយ៉ាងយកចិត្តទុកដាក់ដល់ការបោះឆ្នោតឆ្នាំ២០១៧ ។ អ្នកឯកទេសវិភាគ Eric Maurice មកពីមូលនិធិ Robert Schuman Foundation បានលើកឡើងថា ប្រសិនបើលោកស្រី Marine Le Pen ទទួលបានជ័យជម្នះនោះ វិបត្តិកនឹងកើតឡើងចំពោះអឺរ៉ុប ដោយលោកស្រីអាចនឹងលុបរាល់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ។ ប្រសិនបើបារាំងលុបទណ្ឌកម្មនោះ នឹងបង្កឱ្យមានភាពចលាចល និងការបែកបាក់ក្នុងសង្គមអឺរ៉ុប៕ ដោយធីរីណា
រូបថត:Reuters
រូបថត:DW