បោះឆ្នោតអូស្ត្រាលី៖ ការប្រកួតប្រជែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាន់តែស្វិតស្វាញហើយនៅលើបណ្តាញសង្គម

ចែករំលែក៖

យុទ្ធនាការឃោសនាបោះឆ្នោតសភាប្រទេសអូស្ត្រាលីដែលនឹងធ្វើឡើងនៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០២២ បានឈានចូលថ្ងៃទីពីរហើយ ។ ការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅលើបណ្តាញសង្គម កាន់តែ«ក្តៅ»។

ក្រោយការប្រកាសនៅថ្ងៃទី១០ ខែមេសា ពីពេលវេលាបោះឆ្នោតសភា និតិកាលទី៤៧ ភា្លមៗនោះបេក្ខភាពបានចាប់ផ្តើមឃោសនាបោះឆ្នោតយ៉ាងសកម្ម ។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison នៅថ្ងៃទី១២ខែមេសា បានចាប់ផ្តើមឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ New South Wales។ ចំណែកបេក្ខភាពមកពីគណបក្សប្រឆាំង Anthony Albanese កំពុងឃោសនានៅរដ្ឋTasmania។
តាមតួលេខរបស់ក្រុមហ៊ុន Google និង Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម Facebook និង Instatram បានលើកឡើងថា ចំនួនការផ្សព្វផ្សាយគោលនយោបាយ បញ្ហាសង្គមបានកើនឡើងចាប់តាំងពីដើមខែកុម្ភៈមកទល់ពេលនេះ។ គិតត្រឹមពីដើមខែមីនា ដល់ដើមខែមេសា គណបក្សសេរីរបស់នាយករដ្ឋមន្ត្រី Scott Morison បានចំណាយប្រាក់ដល់ទៅ៥៧.៥០០ដុល្លារអូស្ត្រាលី ក្នុងការផ្សព្វផ្សាយ ។ ចំណែកគណបក្សប្រឆាំងបានចំណាយប្រាក់ ៣៥ពាន់ដុល្លារក្នុងការផ្សាយពីគោលនយោបាយរបស់ខ្លួនផងដែរ។
គណបក្សសាមគ្គីអូស្ត្រាលីទើបជាគណបក្សដែលចំណាយប្រាក់ច្រើនជាងក្នុងការឃោសនា ផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន ដោយសារតែជាគណបក្សថ្មី។ គិតចាប់តាំងពីខែសីហាឆ្នាំ២០២១ដល់ខែកុម្ភៈឆ្នាំ២០២២ ទឹកប្រាក់ដែលគណបក្សនេះចំណាយសម្រាប់ការឃោសនាបានកើនឡើងដល់ទៅ៣១លានដុល្លារអូស្ត្រាលី៕ ដោយធីរីណា

រូបថត​ :​ The Australia

...

រូបថត​ :​ Ramage

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print