Update : សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញទទួលទេវតាឆ្នាំថ្មី ពីភូមិគ្រឹៈខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ : នៅព្រឹកថ្ងៃ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ទាំងអស់ បានប្រារព្ធពិធីទទួលអំណរសាទរ ទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ពីភូមិគ្រឹៈលំហែយកាយមាត់សមុទ្រ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅមុនការយាងមកដល់ នៃទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំតុបតែងលំអលំនៅដ្ឋាន រៀបចំតុថ្វាយគ្រឿងដង្វាយទេវតាឆ្នាំថ្មី ដែលរួមមាន ការរៀបចំបាយសី៩ថ្នាក់ ផ្លែឈើ ភេសជ្ជៈ នំចំណី ទឹកអប់ប្រេងម៉្សៅ ផ្កាភ្ញីទៀនធូប ប្រកប ដោយក្បូរក្បាច់រចនា តាមទំនៀមទម្លាប់ប្រពៃណីជាតិយ៉ាងល្អឥតខ្ជោះ ដើម្បីទទួលអណរ សាទរទេវតាឆ្នាំ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ដែលយាងមកឃុំគ្រងចក្រវាឡ នៃលោកយើងនេះ ក្នុងពុទ្ធសករាជ២៥៦៦ គ្រឹៈសករាជ២០២២ ដែលមានព្រះនាងកិរិណីទេវី បុត្រីទី៥ នៃកបិលមហាព្រហ្ម។

ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ទាំងអស់ របស់សម្តេចទាំងទ្វេ បានអញ្ជើញបូជាទៀនធូបទឹកអប់ប្រេងម្សៅថ្វាយ និងទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ដែលយាងមកឃុំគ្រងចក្រវាឡ នៃលោកយើងនេះ ក្នុងពុទ្ធសករាជ២៥៦៦ គ្រឹៈសករាជ២០២២ ដែលមានព្រះនាងកិរិណីទេវី បុត្រីទី៥ នៃកបិលមហាព្រហ្ម ក្នុងទឹកចិត្តជ្រះថ្លា និងមានស្នាមញញឹមប្រកបដោយមោទនភាពជាតិ ក្នុងការដឹកនាំជោគវាសនាអនាគតប្រទេសជាតិ កាន់តែខ្ពង់ខ្ពស់ថែមទៀត៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print