ខេត្តស្វាយរៀង : បើយោងតាម ពីអង្គភាពមន្ទីរព័ត៍មានខេត្តស្វាយរៀង សូមគោរពបាយការណ៍ជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាទីគោរព នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា, នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ភ្ញៀវទេសចរមកកម្សាន្តតាមរមណីយដ្ឋាននាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ក្នុងខេត្តស្វាយរៀង មានចំនួនសរុបប្រមាណ ៧០៧ នាក់ ស្រី១៤៧ នាក់។
អង្គភាពមន្ទីរព័ត៍មានខេត្តស្វាយរៀង បានលម្អិតថា,
* កម្សាន្តតាមអាហារដ្ឋាន អាងហែលទឹកក្នុងខេត្តស្វាយរៀង មានសរុបប្រមាណ 960 នាក់
*សង្រាន្តតាមសាលាមានប្រមាណ 8,500 នាក់ (៣ វិទ្យាល័យ កម្មវិធីធ្វើមុនថ្ងៃចូលឆ្នាំ)
*សង្ក្រាន្តតាមវត្តប្រមាណ 2,600 នាក់ (៧ វត្ត)
ចំនួនស្ថិតិភ្ញៀវទេសចរកម្សាន្តសរុប 12,767 នាក់ ស្រី 147 នាក់។
* បានសហការជាមួយប្រជាការពារភូមិ បាសាក់ ដើម្បីបាញ់អាកុល វាស់កម្តៅ ជូនភ្ញៀវដែលមកទស្សនា ។
* ការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ៕
ដោយ : សិលា