ភ្លៀងកក់ខែមួយមេនៅខេត្តព្រះវិហារ បាក់ផ្ទះជាច្រើនខ្នងនិងមានពលរដ្ឋរងរបួស

ចែករំលែក៖

ខេត្តព្រះវិហារ៖ ភ្លៀងធ្លាក់មួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់បណ្តាលឱ្យលំនៅ​ ឋានប្រជាពលរដ្ឋរស់នៅឃុំរំដោះស្រែ, ឃុំ កន្ទួត និងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារដួលរលំ ។

អាជ្ញាធរស្រុកជាំក្សាន្ត កាលពីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ បានឱ្យដឹង ថា ភ្លៀងដែលបានធ្លាក់លាយឡំដោយខ្យល់ កន្ត្រាក់នេះ បានធ្វើឱ្យផ្ទះសម្បែងប្រជាពល រដ្ឋចំនួន៣ឃុំខាងលើនៅស្រុកជាំក្សាន្ត ខូច ខាតក្នុងនោះមានផ្ទះឈើប្រក់ក្បឿង៧ខ្នង​បានដួលរាបដល់ដី របើកដំបូលអស់១៥ខ្នង ប៉ះពាល់ផ្ទះតិចតួច១៨ខ្នងខូចខាតគោយន្ត​១គ្រឿង ម៉ូតូ២គ្រឿង និងមនុស្សម្នាក់រង​របួសស្រាល ។

ប្រភពពីមន្ត្រីធនធានទឹកបានឲ្យដឹងថា បរិមាណទឹកភ្លៀង ដែលបានធ្លាក់នៅយប់នោះជាទូទៅនៅខេត្តព្រះវិហារ មាន បរិមាណចាប់ពី៥មិលី្លម៉ែត្រទៅ៣៥ មិល្លីម៉ែត្រនឹងអាចបន្តធ្លាក់ទៀត ។ មក ដល់ពេលនេះអាកាសធាតុនៅទូទាំងខេត្តព្រះវិហារមានសភាពផ្ទៃមេឃស្រឡះធម្មតា រីឯសីតុណ្ហភាពចន្លោះពី៣៤អង្សាទៅ ៣៧អង្សា ។

បើតាមមន្រ្តីក្រសួងធនធានទឹក នៅ ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦​និយាយ​ថា ភ្លៀងកក់ខែចាប់ផ្តើមមានជា​បណ្តើរៗនៅតាមរាជធានីខេត្តនានា ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ស្ទឹង​ត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រះវិហារ សៀមរាប ព្រៃវែង និងខេត្ត​ស្វាយរៀង ។​ រីឯបាតុភូតផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ អាចនឹងកើតមានជាច្រើន និង​ញឹកញាប់ នៅចុងរដូវប្រាំង និងដើមរដូវ​វស្សានេះ ៕ ​

​​​​​​​​​​​​1074101c-8592-4808-89e9-550f61648200

c1d027c9-4778-4510-af89-caef4c38fe52

ដោយ៖ សហការី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print