ក្រុមភេរវកម្មត្រូវបានពិភពលោកទទួល ស្គាល់ក្រោយការវាយប្រហារនៅអាមេរិកឬ?

ចែករំលែក៖

អាល់កៃដាបានចាប់កំណើតឡើងនៅឆ្នាំ១៩៨៨ នៅក្នុងខេត្តប៉េហ្សាវ៉ា ប្រទេស ប៉ាគីស្ថាន ក៏ប៉ុន្តែឫសគល់នៃចលនាអ៊ិស្លាម ស៊ុននីតជ្រុលនិយមនេះបានចាប់ពន្លកដំបូង ចេញពីចលនា “ភាតរអ៊ិស្លាម” (Muslim Brotherhood) នៅក្នុងប្រទេសអេហ្ស៊ីប ដោយមានមេដឹកនាំឈ្មោះថា អាប់ដាឡា អាហ្សាំ (AbdallahAzzam)។

ក្រុមភេរវកម្មនៅលើពិភពលោកបានកើតឡើងជាយូរណាស់មកហើយ ប៉ុន្តែមិនមានសកម្មភាពវាយប្រហារសម្លាប់ពលរដ្ឋស្លូតត្រង់ច្រើន ទើបពិភពលោកទាំងមូល ពិសេសសារព័ត៌មានមិនបានផ្សព្វផ្សាយពីក្រុមភេរវកម្ម។ រហូតដល់ការវាយប្រហារនៅអាមេរិកដែលជាមហាអំណាចផុត លេខត្រួតត្រាពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនោះត្រូវទទួលរងការវាយប្រហារដល់ក្នុងទឹកដីរបស់ខ្លួនគឺការវាយប្រហារភេរវកម្មនៅទីក្រុងញូវយ៉ក និងវ៉ាស៊ីនតោន។ ភេរវកម្ម១១ ខែ កញ្ញា ឆ្នាំ២០០១ ត្រូវបានប្រវត្តិសាស្រ្ត ចារទុកថាជាចំណុចរបត់ដ៏សំខាន់មួយនៃភូមិសាស្រ្តនយោបាយពិភពលោកក្នុង សម័យកាលក្រោយសង្រ្គាមត្រជាក់ ហើយ តួអង្គថ្មីមួយបានចាប់លេចមុខ និងល្បីឈ្មោះនៅក្នុងយុគសម័យថ្មីនេះ គឺក្រុមភេរ វជនអាល់កៃដា និងមេដឹកនាំអូសាម៉ាប៊ីន ឡាឌិន។

អាប់ដាឡា អាហ្សាំ មានដើមកំណើតនៅប៉ាឡេស្ទីនបានចូលជាសមាជិកអង្គការភាតរអ៊ិស្លាម នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៥០ហើយជាអ្នកប្រាជ្ញអ៊ិស្លាមដំបូងគេនៅក្នុងសម័យទំនើបដែលមានគំនិតចង់បង្កើត ឲ្យមានចលនាជីហាដអន្តរជាតិមួយដើម្បីប្រយុទ្ធប្រឆាំងនឹងមហាអំណាចអាណា និគមលោកខាងលិចនិងរដ្ឋាភិបាលប្រទេស អ៊ិស្លាមដែលរណបលោកខាងលិច។ តាម គោលគំនិតរបស់អាប់ដាឡា អាហ្សាំ គោល ​ដៅចុងក្រោយនៃចលនាជីហាជនេះគឺ ឈាន​ទៅបង្កើតរដ្ឋអ៊ិស្លាមមួយដែលមាន វិសាលភាពជាសកល ហើយនឹង​គោល ដៅនេះអាចសម្រេចបានតាមរយៈ អំ​ពើហិង្សាដែលគេហៅថា “សង្រ្គាម ជីហាដ”។

ចំណែកអូសាម៉ា ប៊ីនឡាឌិន កើត នៅឆ្នាំ១៩៥៧ (ឯកសារខ្លះដាក់ថាកើត នៅឆ្នាំ១៩៥៨) នៅក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ប៊ីនឡាឌិន គឺជាកូនទី១៧ក្នុងចំណោមកូនទាំង៥២ នាក់របស់មហាសេដ្ឋីដែលត្រួតត្រាមុខ ជំនួញខាងវិស័យសំណង់នៅអារ៉ាប៊ីសាអ៊ូឌីត។ ប៊ីនឡាឌិនបានរៀនសូត្ររហូតដល់ថ្នាក់ឧត្តមសិក្សាខាងផ្នែកសេដ្ឋកិច្ច និង ខាងវិស្វករសំណង់ ក៏ប៉ុន្តែប៊ីនឡាឌិនមិនមានចិត្តចង់ប្រកបអាជីពអ្វីមួយនោះទេ ដោយជាប់ចិត្តតែនឹងរឿងសាសនា ជា ពិសេសគឺមនោគមន៍វិជ្ជាអ៊ិស្លាមជ្រុលនិយម របស់អាប់ដាឡា អាហ្សាំ។

នៅឆ្នាំ១៩៧៩ ប៊ីនឡាឌិនបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យត្រូវចំពេល ដែលសូវៀតចូលឈ្លានពានប្រទេសអាហ្វហ្គានីស្ថាន។ ប៊ីនឡាឌិនក៏បានចាកចេញពីអារ៉ាប៊ីសាអ៊ូឌីត ទៅចូលរួមជាមួយអាប់ ដាឡាអាហ្សាំ បោះទីតាំងនៅក្នុងខេត្តប៉េ ហ្សាវ៉ា ប្រទេសប៉ាគីស្ថានហើយបង្កើត បណ្តាញមួយដើម្បីជ្រើសរើសយុវជនអ្នកកាន់សាសនាអ៊ិស្លាមពីគ្រប់ទីកន្លែងឲ្យទៅចូលរួមក្នុងចលនាឧទ្ទាមមូចាហ៊ីឌីនដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពសូវៀតនៅអាហ្វហ្គានីស្ថាន។

នៅឆ្នាំ១៩៨៨នៅពេលដែលសង្រ្គាមនៅអាហ្វហ្គានីស្ថានឈានជិតចូលដល់ទីបញ្ចប់ប៊ីនឡាឌិនបានផ្តាច់ខ្លួនចេញពីក្រុមឧទ្ទាមមូចាហ៊ីឌីនហើយទៅបង្កើតជាចលនាថ្មីមួយទៀតរួមជាមួយនឹងអៃម៉ាន់អាល់ហ្សាវ៉ាហ៊ីរី ដោយដាក់ឈ្មោះក្រុមថ្មីនេះ “អាល់កៃដា” ដែលជាភាសាអារ៉ាប់មាន ន័យថា “មូលដ្ឋាន”។ តាមរយៈការបង្កើតក្រុមថ្មីនេះអូសាម៉ា ប៊ីនឡាឌិនមានគោលដៅពង្រីកសង្រ្គាមជីហាដចេញពីអាហ្វហ្គានីស្ថានទៅកាន់កន្លែងផ្សេងៗទៀតនៅ ទូទាំងពិភពលោក៕

...

FILE - In this April 1998 file photo, exiled al Qaida leader Osama bin Laden is seen  in Afghanistan. Osama bin Laden was unquestionably within reach of U.S. troops in the mountains of Tora Bora when American military leaders made the crucial and costly decision not to pursue the terrorist leader with massive force, a Senate report says.  (AP Photo, file)
ប្រែសម្រួល៖ ម៉ែវ សាធី

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print