កម្លាំងទាហានអាមេរិកកំពុងធ្វើការស្រាវជ្រាវផលិតនិងសាកល្បងនូវប្រភេទនាវាមុជទឹកគ្មានមនុស្សបើកដែលអាច វាយលុកទៅលើគោលដៅនានា(UUV) បាន។ បច្ចេកវិទ្យានាវាមុជទឹកគ្មានមនុស្សបើកក៏មិនខុសអ្វីពីយន្ដហោះគ្មាន
មនុស្សបើកUAV ដែលកំពុងតែចូលរួមវាយ ប្រហារទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋIS នោះឡើយ។
បច្ចុប្បន្នកម្មវិធីស្រាវជ្រាវនាវាមុជទឹកគ្មានមនុស្សបើករបស់អាមេរិកទទួលបានការយកចិត្ដទុកដាក់យ៉ាងខ្លាំងពីក្រសួង ការពារជាតិ ហើយភាពជោគជ័យគម្រោង ខាងលើខ្ពស់អាចជួយដល់កម្លាំងទាហានជើងទឹកអាមេរិកកាន់តែមានសមត្ថភាព ខ្ពស់ជាងគូប្រជែងនានានៅលើពិភពលោក ស័ក្ដិសមជាប្រទេសមហាអំណាចយោធាពិភពលោក។
ពេលនេះបញ្ហាផលិតUUV មិនស្ថិតនៅត្រង់បច្ចេកវិទ្យានោះឡើយគឺក្រុមស្រាវជ្រាវបានផ្ដោតទៅលើការបញ្ជាUUV ក៏ដូច ជាផ្ដល់ព័ត៌មានចេញពីUUV មកកាន់ទី បញ្ជាការដូចជាយន្ដហោះគ្មានមនុស្ស បើកដែរ។ ការធ្វើសកម្មភាពនៅបាតសមុទ្រ មានភាពស្មុគស្មាញជាងសកម្មភាពនៅលើដែនអាកាស ។
ប្រសិនបើកម្មវិធីផលិតUUV ទទួល បានជោគជ័យសកម្មភាពស្រាវជ្រាវស៊ើបអង្កេតតាមដែនសមុទ្ររបស់អាមេរិកគ្មានអ្វីពិបាកឡើយ ហើយសត្រូវពិបាកដឹងថាអាមេរិកកំពុងតែធ្វើអ្វីនាពេលនេះ។
UUV អាចក្លាយទៅជាសព្វាវុធវាយ លុកប្រកបដោយប្រសិទ្ធភាពបំផុតនៅ ដែនទឹក។ UUV អាចចូលទៅកៀកគោល ដៅរបស់សត្រូវយ៉ាងងាយស្រួលហើយប្រើប្រាស់មីស៊ីលបុកកម្ទេចនាវាចម្បាំង ឬនាវាមុជទឹករបស់សត្រូវ។ នាវាមុជទឹកគ្មានមនុស្សបើកនេះធ្វើសកម្មភាពដោយមានសំឡេងស្ងាត់ពិបាកក្នុងការចាប់បាន ពីសត្រូវ ។
នាវាមុជទឹកធម្មតាមានមនុស្សបើកត្រូវផលិតមានទំហំធំសម្រាប់ផ្ទុកមនុស្ស និង ស្បៀងអាហារ សម្ភារ។ ចំណែកនាវាមុជទឹក គ្មានមនុស្សបើកមិនត្រូវការទីតាំងសម្រាប់មនុស្សទាំងនោះទេ ហើយដែលធ្វើឱ្យនាវានោះអាចបង្រួមមកតូចផ្ទុកបានថាមពល និងសព្វាវុធជាច្រើនក្នុងការវាយប្រហារទៅលើគោលដៅសត្រូវហើយអាចធ្វើ សកម្មភាពនៅបាតសមុទ្ររយៈពេលយូរ ទៀតផង ។
កន្លងមកអាមេរិកទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការផលិតយន្ដហោះវាយ លុកគ្មានមនុស្សបើកនិងនាវាយាមល្បាតនៅលើផ្ទៃទឹកគ្មានមនុស្សបើកដូចគ្នា ប៉ុន្ដែនៅពេលនេះអាមេរិកក៏បានបង្កើនការផលិត នាវាមុជទឹកគ្មានមនុស្សបើកបន្ថែមដើម្បី ជួយដល់កម្លាំងទាហានប្រទេសនេះឲ្យកាន់ តែមានសមត្ថភាពខ្ពស់៕
ប្រែសម្រួល៖ ម៉ែវ សាធី