ថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មី នៅខេត្តបន្ទាយមានជ័យ មានពលរដ្ឋ និងភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដើរលេងកម្សាន្ត ខេត្តកំពង់ស្ពឺមានចំនួនច្រើនកុះករ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, ថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ពស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតិភ្ញៀវទេសចរ និងពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមទស្សនាកម្សាន្តសប្បាយ តាមតំបន់រមណីយដ្ឋាននានា ជាង ២០ម៉ឺននាក់។

ដោយឡែកថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មី នៅខេត្តកំពង់ស្ពឺ ក្រសួងទេសចរណ៍បញ្ជាក់ថា,មានពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនមកដើរលេងកម្សាន្ត នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ពស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតិភ្ញៀវទេសចរ និងពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ បានចូលរួមទស្សនាកម្សាន្តសប្បាយ តាមតំបន់រមណីយដ្ឋាននានា ជាពិសេសបរិវេណសួន សម្តេចសង្ឃ ជួន ណាត ក្នុងក្រុងច្បារមន ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print