ខេត្តស្វាយរៀង : បើយោងតាម ពីអង្គភាព មន្ទីរព័ត៍មានខេត្តស្វាយរៀង សូមគោរពជម្រាបជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា, សកម្មភាពភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ *ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ សង្ក្រាន្តតាមសាលា សង្ក្រាន្តតាមវត្ត និងគោលដៅទេសចរណ៍នានាក្នុងខេត្តស្វាយរៀង មានចំនួនសរុបប្រមាណ 29,467 នាក់ ស្រី 14,500 នាក់ ដោយក្នុងនោះ
* ស្ថិតិតាមរមណីយដ្ឋានសរុបប្រមាណ 657 , ស្រី 280 នាក់
* ស្ថិតិតាមអាងហែលទឹកសរុបប្រមាណ 1,150 នាក់ ,ស្រី 457 នាក់
*ស្ថិតិតាមច្រាំង តាបុល (ទន្លេវ៉ៃគោ) សរុបប្រមាណ 2,500 នាក់ ,ស្រី 1,300 នាក់
*សង្ក្រាន្តតាមវត្តសរុបប្រមាណ10,400 នាក់ ស្រី 3,680 នាក់
* សង្ក្រាន្តតាមសាលាសរុបប្រមាណ 14,760 នាក់ ស្រី 8,783 នាក់ (ព្រឹត្តិការណ៍សង្ក្រាន្តមុនថ្ងៃចូលឆ្នាំខ្មែរ)
អង្គភាពមន្ទីរព័ត៌មានខេត្តបាន សហការជាមួយប៉ូលីសទេសចរណ៍ អាជ្ញាធរស្រុកស្វាយជ្រំ និងប្រជាការពារភូមិបាសាក់ ដើម្បីបាញ់អាកុល វាស់កម្តៅ ជូនភ្ញៀវដែលមកកម្សាន្តនៅរមណីយដ្ឋានប្រាសាទបាសាក់
– ការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ ៕
ដោយ : សិលា