ខេត្តព្រះសីហនុ : នៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២ លោក ហេង ប៊ុនទី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារគណបក្ស អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យមើលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមខ្នងផ្ទះ ស្ថិតក្នុងក្រុមទី២, ៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដោយមានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានភូមិ៥ និងលោក សេង នីម ចៅសង្កាត់លេខ៤ ព្រមទាំងក្រុមការងារសង្កាត់ជាច្រើនរូប។
នាឱកាសនេះផងដែរ លោក ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយមូលដ្ឋានសង្កាត់លេខ៤ ក៏បាននាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ខ្វះខាតជាក់ស្តែង និងមានជំងឺប្រចាំកាយ ចំនួន ១១គ្រួសារ។
អំណោយទទួលបានក្នុង ០១គ្រួសារ រួមមាន÷ អង្ករ ចំនួន ០១បាវតូច ស្មើនឹង ២៥គីឡូក្រាម, ទឹកក្រូច ០៣កេស, ជេលលាងដៃ ០៣ដប, ថវិកា ១០០.០០០រៀល។
ដោយឡែក ប្រជាពលរដ្ឋ ០១គ្រួសារផ្សេងទៀត ទទួលបានថវិកាឧបត្ថម្ភ ចំនួន ១០០.០០០រៀល និងជូនលោកប្រធានភូមិ៥ ចំនួន ១០០.០០០រៀល៕