ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានបង្ហាញមុខជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ត្រៀមបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី។
របាយការណ៍ដដែល បានបន្តថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ពានលេខ៧ ផ្លូវជាតិលេខ៦ ភូមិបាក់ខែងលើ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ អុល ធីតា ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកចម្រៀង ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់៖
១-ឈ្មោះ ពលៈ វិច្ឆិកា ហៅវិច ភេទប្រុស ស្នាក់នៅភូមិបាក់ខែងក្រោម សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
២-ឈ្មោះ ម៉ាត់ សាំសុទីន ភេទប្រុស ស្នាក់នៅភូមិ០១ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៣-ឈ្មោះ សុង សំណាង ភេទប្រុស ស្នាក់នៅផ្លូវបេតុង ភូមិគៀន ឃ្លាំង សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
៤-ឈ្មោះ នី ផល្លា ហៅ បឿក ភេទ ប្រុស ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
៥-ឈ្មោះ ថូ វណ្ណៈ ហៅជ្រូក ភេទ ប្រុស ស្នាក់នៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្ដាល មុខរបរពិតប្រាកដ។
វត្ថុតាំងដកហូត៖ ម៉ូតូម៉ាក់ហុងដាសេ១២៥ព ណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1ID-6261, ម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ 1IZ-7796, ម៉ូតូម៉ាក់និច ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខពោធិសាត់ 1H-2662។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ឡើងសេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកំពង់ធំ 1Q 5705 ជារបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕ដោយ៖សហការី