នគរបាលខណ្ឌជ្រោយចង្វា ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២២នេះ​ បានបង្ហាញមុខ​ជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ​ ត្រៀម​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយ​ឃាត់ខ្លួនយកមកសាកសួរ​បញ្ចប់​នីតិវិធី​។

របាយការណ៍ដដែល​ បានបន្តថា​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២​ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីធាក់ម៉ូតូផ្តួល និងវាយប្លន់យកម៉ូតូ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ពានលេខ៧ ផ្លូវជាតិលេខ៦ ភូមិបាក់ខែងលើ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ  អុល ធីតា ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកចម្រៀង ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 

ជនសង្ស័យឃាត់ខ្លួនចំនួន០៥នាក់៖​

១-ឈ្មោះ​ ពលៈ វិច្ឆិកា ហៅវិច ភេទប្រុស​ ស្នាក់នៅភូមិបាក់ខែងក្រោម សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

២-ឈ្មោះ ម៉ាត់ សាំសុទីន ភេទប្រុស ស្នាក់នៅភូមិ០១ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៣-ឈ្មោះ សុង សំណាង ភេទប្រុស ស្នាក់នៅផ្លូវបេតុង ភូមិគៀន ឃ្លាំង សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។

៤-ឈ្មោះ នី ផល្លា ហៅ បឿក ភេទ ប្រុស ស្នាក់នៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

៥-ឈ្មោះ ថូ វណ្ណៈ ហៅជ្រូក ភេទ ប្រុស ស្នាក់នៅឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្ដាល មុខរបរពិតប្រាកដ។

វត្ថុ​តាំងដកហូត៖​ ម៉ូតូម៉ាក់ហុងដាសេ១២៥ព ណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1ID-6261, ម៉ូតូម៉ាក់ហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ 1IZ-7796, ម៉ូតូម៉ាក់និច ពណ៌ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខពោធិសាត់ 1H-2662។ សម្ភារៈបាត់បង់៖​ ម៉ូតូម៉ាក់ហុងដាសេ១២៥  ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ឡើងសេរីឆ្នាំ២០២២ ពាក់ផ្លាកលេខកំពង់ធំ 1Q 5705 ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print