បុរសម្នាក់រអិលធ្លាក់ចូលអាងត្រូវក្រពើខាំ បណ្តាលអោយរងរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តសៀមរាប៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា បុរសម្នាក់ត្រូវសត្វក្រពើខាំជាច្រើនកន្លែងបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ ខណះបុរសម្នាក់នេះធ្លាក់ចូលអាងក្រពើ។

ហេតុការណ៍នេះកើតឡើងនៅវេលានៅចន្លោះម៉ោង១យប់រំលងអធ្រាតឆ្លងចូលថ្ងៃច័ន្ទទី១៨ ខែ មេសា ឆ្នាំ២០២២ ចំណុចទ្រុងក្រពើស្ថិតនៅ ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិ/ឃុំកើតហេតុខាងលើ មុខរបរជាមន្ត្រីរដ្ឋបាលសាលាស្រុកពួក។ តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃជនរងគ្រោះ ស៊ូ សុធា គឺជាអ្នកមើលថែលើការចិញ្ចឹមសត្វក្រពើហើយតែងតែដេកអង្រឹងលើរោងទ្រុងក្រពើតែម្នាក់ឯង ។

លុះនៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះនិងក្រុមគ្រួសារជួបជុំផឹកស៊ីជុំគ្នាអស់ស្រាបៀរប្រមាណ ១កេះ (២៤កំប៉ុង) ហើយក៍បែកគ្នារៀងៗខ្លួន។ រីឯជន
រងគ្រោះបានឡើងទៅដេកនៅរោងលើទ្រុងក្រពើ លុះនៅម៉ោងចន្លោះ០១.០០នាទីយប់ គេលឺសំលេងស្រែកដល់ផ្អើលអ្នកផ្ទះជិតខាងនិងអ្នកក្នុងផ្ទះ។ ខណះនោះនាំគ្នាក្រោកទៅមើលចំណុចកើតហេតុរោងដេកលើទ្រុងក្រពើនោះបានឃើញជនរងគ្រោះធ្លាក់ចូលក្នុងអាងទឹកក្រពើ ហើយត្រូវបានសត្វក្រពើខាំបោកទាញ ហើយពួកគេនាំគ្នាយកឈើជួយសង្គ្រោះយកជនរងគ្រោះបាន និងដឹកទៅមន្ទីរពេទ្យភ្លាមៗ។

មន្ត្រីនគរបាលដែលចុះពិនិត្យកន្លែងកើតហេតុ ឃើញថាទ្រុងចិញ្ចើមសត្វក្រពើមានច្រើនអាងជាប់គ្នា ។ ដោយ ឡែកទ្រុងក្រពើដែលជនរងគ្រោះដែលធ្លាក់ចូល គឺទ្រុងទំហំ១០ម៉ែត្រ×១២ម៉ែត្រដែលមានអាងទឹកទំហំ ៧ម៉ែត្រ ×៨ម៉ែត្រ ក្នុងនោះមានសត្វក្រពើប្រភេទ មេពូជ និងក្រពើឈ្មោល ចំនួនជាង ២០ក្បាល (ធំៗ)។

តាមការសន្និដ្ឋានជនរងគ្រោះអាចក្រោកទៅនោមហើយ ក៏រអិលជើងធ្លាក់ចូលក្នុងអាងសត្វក្រពើ ។ ទោះជាយ៉ាង ណាក៍ដោយពលរដ្ឋសំណូមពរអោយមានការប្រុង ប្រយ័ត្នទាំងអស់គ្នាព្រោះសត្វក្រពើមិនស្គាល់ម្ចាស់ទេ ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print