ភ្នំពេញ : នាថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ហ្វូរូហ្វ ហ្វូយូហ្សាត តំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជា បានធ្វើដំណើរចុះត្រួតពិនិត្យសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ នៅមណ្ឌលសុខភាពស្រែអង្រ្គង ក្នុងខេត្តរតនគីរី និងបានបន្តដំណើរទៅកាន់មន្ទីរសុខាភិបាលខេត្តរតនគីរីដើម្បីពិនិត្យដំណើរការរក្សាទុកវ៉ាក់សាំងកូវីដ-១៩ ផងដែរ។ នេះបើយោងតាមផេកក្រសួងសុខាភិបាល បានបញ្ជាក់នៅម៉ោង១១និង០៥នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,២១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៩៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៥,១៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៥៣,៤០% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩២,៨៩% ៕
ដោយ: សិលា